សហរដ្ឋអាមេរិក ៖ ស្រ្តីម្នាក់ត្រូវបានចាប់ឃាត់ខ្លួន ខណៈស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ប៊ីគីនីខ្សែតូច ទាល់តែមែនទែន នៅឯឆ្នេរខ្សាច់ South Carolina សហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយគេហទំព័របរទេស កាលពីពេលកន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថាស្រ្តីដែលជាជនជាប់ចោទពីបទបង្ហាញនូវភាពអាក្រាតដែលស្ទើរតែទាំងស្រុងរូបនេះ មានឈ្មោះ Tiara Monique Garness វ័យ ២២ ឆ្នាំ ។ ប្រភពសារព័ត៌មានដដែល បន្ថែមថា នាពេលថ្មីៗនេះ ការស្លៀកឈុតសម្លៀកបំពាក់ប៊ីគីនីខ្សែតូចទាល់តែមែនទែននេះ (Thong) ត្រូវបានចាត់ចូលជាអំពើខុសច្បាប់ ។ ដោយឡែក នាពេលនោះ នាង Garness ក៏បានបដិសេធពីរទៅបី ដងក្នុងការបិទបាំងភាពអាក្រាតកាយស្ទើរតែទាំងស្រុងរបស់នាង។

នាងត្រូវបាននាំយកទៅកាន់ពន្ធនាគារ Myrtle Beach ដោយបានពិន័យនាងនូវសាច់ប្រាក់ចំនួន ៤៦៩ ដុល្លារ។ គួររំឭកផងដែរថា បើយោងតាមច្បាប់ផ្លូវការរបស់ The Myr-tle Beach បានចែងអោយដឹងថា ការស្លៀកពាក់នូវឈុតប៊ីគីនី ខ្សែតូច ទាល់តែមែនទែននោះ នៅតាមបណ្តោយឆ្នេរសមុទ្រ Myrtle Beach, North Myrtle Beach និង Surf-side Beach វាគឹជារឿងខុសច្បាប់៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ spy