សហរដ្ឋអាមេរិក ៖ មូលហេតុ ដែលបានបណ្តាលអោយស្រ្តីជាម្តាយកូនពីរ  ស្លាប់បាត់បង់ ជីវិត ទំនងមកពីការចាក់ថ្នាំ ដែលបានផ្តល់ដោយលោកវេជ្ជបណ្ឌិត​ បន្ទាប់ពីមានការវះកាត់ គូថ តែទោះជាយ៉ាងណា មកទល់នឹងពេលនេះ  ករណីមួយនេះ  ក៏កំពុងស្ថិតនៅក្រោមការ តាមដានស៊ើបអង្កេតនៅឡើយ    របស់ក្រុមមន្រី្តជំនាញ  មកពីរដ្ឋ  Florida​​ នេះបើតាមការ អោយដឹង ពីគេហទំព័រសារព័ត៌មានបរទេសអាស៊ីវ័ន  ដែលទើបតែបានចេញផ្សាយកាលពី ពេលកន្លងទៅនេះ។

យ៉ាងណាមិញ  បើយោងតាមរបាយការណ៍ដែលបានផ្តល់ដោយ Fox News Latino អោយ ដឹងថា ស្រ្តីជាម្តាយកូនពីររូបនេះ   មានឈ្មោះ  Suyima​ Torres វ័យ​ ​២៨ ឆ្នាំ បានស្លាប់បាត់ បង់ជីវិត កាលពីថ្ងៃទី   ១១ មេសា កន្លងទៅ  បន្ទាប់ពីទទួលការវះកាត់គូថ  បរាជ័យ ស្រប​ ពេលដែលនាងបានចំណាយលុយដល់ទៅ  ២,៣០០ ដុល្លារ សម្រាប់និតិវិធីក្នុងការវះកាត់មួយនេះទៅអោយគ្លីនីក Cuerpos Health and Aesthetics ។

width=439

យ៉ាងណាមិញ      បើយោងតាមសម្តីសាក្សីអោយដឹងថា  លោកស្រី  Suyima Torres បានស្លាប់បាត់បង់ជីវិត   នៅឯមន្ទីរពេទ្យ បន្ទាប់ពីនាងខ្ញុំ  បានបញ្ជូនគាត់មកកាន់ទីនេះ ខណៈពេលដែលឃើញនាងដួលសន្លប់  នៅឯផ្សារទំនើប  ស្របពេលដែលមានអាកាសធាតុក្តៅហែង ។

តែទោះជាយ៉ាងណា     ក្រុមមន្រ្តីជំនាញ  ក៏កំពុងចេញប្រតិបត្តិការ  ក្នុងការតាមដានស៊ើបអង្កេតរបស់ខ្លួន ដោយនឹងមានការសាកសួរ ពីម្ចាស់គ្លីនីក Cuerpos Health and Aesthet-ics បន្ទាប់ពីមានការបដិសេធ មិនចូលខ្លួនមកបំភ្លឺរឿងក្តីមួយនេះ៕

ដោយ ៖ ពិសីប្រភព ៖ អាស៊ីវ័ន