នៅឯទីក្រុង Zhengzhou ខែត្រ Henan ប្រទេសចិនមានការធ្វើពិធីរៀបការកូនក្មេងចាប់ពីអាយុ៣ ឆ្នាំដល់ ៦ ឆ្នាំច្រើនជាង ៥០ គូ។ នេះជាពិធីមួយដើម្បីរៀបការកូនសិស្សសាលាមត្តេយ្យដែលត្រូវបានរៀបចំដោយសាលាមត្តេយ្យក្រុង Zhengzhou។ស្ដាប់ទៅវាហាក់បីដូចជាមិនទំនងប៉ុន្តែវាជាការពិតដែលនាយកសាលាដែលរៀបចំកម្មវិធីនេះឡើងប្រាប់ថាគំនិតនៃការបង្កើតនេះគឺដើម្បីឱ្យក្មេងៗទទួលបាននូវចំណេះដឹងផ្នែកស្នេហា ជីវិតអាពាហ៍ពិពាហ៍ និងការរួមភេទ ក្នុងកម្មវិធីនោះគេបានឱ្យក្មេងៗរៀបចំជាពិធីរៀបការហើយមានការថើបគ្នាទៀតផង។យ៉ាងណាមិនទាន់មានការរិះគន់ជាធំដុំពីសំណាក់មហាជននៅឡើយនោះទេ៕



ដោយ៖ ផានិតប្រភពពី៖ K14