កាលពីថ្ងៃទី ៣០ខែតុលា ឆ្នាំ២០១១ កន្លងទៅនេះ នៅក្នុងទីក្រុង Wollerau ខ័ណ្ឌ H�fe រដ្ឋ
Schwyz ប្រទេសស៊្វីស បានប្រារព្ធធ្វើនូវពិធីប្រកួតប្រជែងជើងឯងមួយសំរាប់សត្វទន្សាយ
ទាំងឡាយមកពីបណ្តាប្រទេសផ្សេងៗមួយចំនួន ហើយត្រូវបានអោយដឹងថាជាលំដាប់
ទ្វីបអឺរ៉ុបដំបូងបង្អស់ផងដែរ ។

ពិធីប្រកួតប្រជែងរវាងសត្វទន្សាយនិងទន្សាយនេះគឺធ្លាប់បានធ្វើឡើងក្នុងប្រទេសស៊ុយអែត
តាំងពីកំឡុងឆ្នាំ ៧០មកម្ល៉េះ ។ ហើយនេះក៏ជាការប្រកួតប្រជែងមួយយ៉ាងពិសេសផងដែរ
ក្នុងនោះ សត្វទន្សាយដែលចូលរួមប្រកួតគឺតំរូវអោយរត់ និងលោតរំលងរនាំងតូចៗដែល
មានរយៈកំពស់ខុសៗគ្នា។ ភារកិច្ចគឺរត់បានកាន់តែលឿនកាន់តែល្អ និងលោតរំលងនូវរនាំង
បានដោយមិនធ្វើអោយរនាំងទាំងអស់នោះមានការជ្រុះរឺខូចខាត ហើយមកដល់គោលដៅ
មុនគេគឺជាអ្នកទទួលបានជោគជ័យក្នុងការប្រកួត ។

ការប្រកួតនៅឆ្នាំនេះ ទន្សាយដែលទទួលបានជ័យជំនះមានឈ្មោះ Lada Sipova-Krecova
មកពីសាធារណរដ្ឋឆែក ដែលលោតបានខ្ពស់បំផុត ០,៩២ម៉ែត្រ និងលោតចំង៉ាយបានរហូត
ដល់ ៣,០៥ម៉ែត្រ ។

ទស្សនារូបភាពមួយចំនួនស្តីពីការប្រកួតរបស់សត្វទន្សាយដូចតទៅ ៖

ប្រភព៖ Kenh14
ដោយ៖រដ្ឋា