ព័ត៌មានអន្តរជាតិ ៖​ បើយោងតាមការដកស្រង់អត្ថបទផ្សាយ  របស់ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃអង្គារកន្លងផុតទៅថ្មីៗនេះ អោយដឹងថា វីដេអូដែលជាសកម្មភាពចោរលួចមួយ ត្រូវបានថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង។

គួរបញ្ជាក់ផងដែរថា    អ្វីដែលបង្កជាភាពភ្ញាក់ផ្អើល  នោះគឺថា ការចេញធ្វើសកម្មភាពរបស់ចោរស្ទើរភ្លើងរូបនេះ បានទទួលការបរាជ័យ ខណៈពេលដែលជនរងគ្រោះបានចាប់បាននូវចុងកាំភ្លើង និងវាយបកទៅវិញ ដោយដេញចោររូបនោះ រត់បាតជើងសព្រាត។

ដោយឡែក  បើតាមប្រភពសារព័ត៌មានដដែល  បន្ថែមអោយដឹងផងដែរថា   ករណីចោរកម្មខាងលើនេះ បានកើតឡើងនៅឯរដ្ឋ New Orleans សហរដ្ឋអាមេរិក ។   ជ្រាបកាន់តែច្បាស់តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ