ចិន៖​ សេចក្ដីស្នេហាពិតជាធំធេងមែន គឺធ្វើអោយមនុស្សងប់ងល់ ហ៊ានធ្វើអ្វីៗដោយភ្លេចអស់នូវកេរ្ដិ៍ខ្មាសទាំងឡាយ ដើម្បីទទួលបានការយល់ចិត្ត​ពីដៃគូរម្ខាងទៀត។​ ជាក់ស្ដែងកាលថ្ងៃច័ន្ទសប្ដាហ៍នេះ មានបុរសជនជាតិចិនម្នាក់បានចំណាយថវិការ ២,៤០០ យ៉ន់ (Yuan) ដើម្បីទិញផ្កាជូនសង្សាររបស់គេ។width=462width=462

តាមសេចក្ដីរាយការណ៍របស់អ្នកធ្វើការក្នុងការិយាល័យមួយ នៃទីក្រុង Dalian ក្នុងខេត្ត Liaioning បានអោយដឹងថា​​ មានបុរសម្នាក់ដែលគេពុំបានសា្គល់ឈ្មោះ បានយកផ្កាចំនួន ៩៩៩ ទងទៅរាយតាមជណ្ដើរផ្ទះល្វែងរបស់ សង្សារគាត់ដើម្បីបង្ហាញពីស្នេហ៍ពិតរបស់លគាត់ទៅលើរូបនាង។width=465

តាមប្រភពដដែលបានអោយដឹងថា​​ គាត់ធ្វើដូចនេះដោយសារតែថ្មីៗនេះ សង្សារគាត់បានសុំចែកផ្លូវជាមួយនឹងគាត់។ គួរបញ្ចាក់ផងដែរថា សង្សាររបស់គាត់បានបដិសេធន៍នឹងគាត់បួនថ្ងៃមកហើយ គិតត្រឹមគាត់ទិញផ្កាដាក់រាយតាមជណ្ដើរបែបនេះ។ បុរសជាសង្សារនេះបាននិយាយទៀតថា៖​ ខ្ញុំដឹងថា​យើងមិនសាកសមនឹងគ្នាមែន ហើយក៏មិនអាចរស់នៅជាមួយគ្នាបានដែរ តែខ្ញុំធ្វើនេះ គឺដើម្បីបញ្ចាក់ពីបេះដូងរបស់ខ្ញុំ ថាខ្ញុំពិតជាស្រឡាញ់នាង​ដោយស្មោះ​ ដោយការគោរព និងជាពិសេស គឺចង់ធ្វើអោយនាង​សប្បាយចិត្តបំផុត។width=470

 

ដោយ៖​ សារិនប្រភព៖dailychilli