ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស​ ស្កាយ ទើបតែបានចេញផ្សាយកាលពីប៉ុន្មានមុននេះបន្តិចអោយដឹងថា នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងដ៏ Heathrow Air-port ឯណោះវិញ  ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង  ក៏ព្រោះតែ ក្នុងរយៈពេលត្រឹមតែមួយម៉ោងសោះ ករណីរន្ធត់ដល់ទៅពីរបានកើតឡើងព្រមគ្នា  នោះគឺ  យន្តហោះពីរគ្រឿងរបស់អាកាសចរណ៍ Ethiopian Airlines Dreamliner បានជួបនឹងឧបទ្ទេវហេតុ ដោយយន្តហោះមួយគ្រឿងបានឆាបឆេះ   ផ្នែកខាងក្រោយ   ខណៈសំចត  នៅអាកាសយានដ្ឋានមួយនេះហើយយន្តហោះមួយគ្រឿងទៀត របស់អាកាសចរណ៍មួយនេះ ត្រូវបានបង្ខំចិត្តចុះចតវិញ បន្ទាប់ពីបានធ្វើដំណើរហោះហើរ      បានស្ទើរតែពាក់កណ្តាល  ក៏ព្រោះតែមានបញ្ហាខាងគ្រឿងម៉ាស៊ីន។

width=433

គួររំឭកផងដែរថា​  ពុំមានបុគ្គលណាមួយ  បានទទួលរងរបួសអ្វីនោះទេ  ក្នុងឧបទ្ទេវហេតុទាំងពីរនេះ  ។  យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល  បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា    មូលហេតុដែលបានបណ្តាល  អោយមានការឆាបឆេះយន្តហោះមួយនេះពុំទាន់បានដឹងច្បាស់នៅឡើយទេ  ស្របពេលដែលវាក៏កំពុងតែ  ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ។

width=430

ដោយឡែក បើយោងតាមសម្តីអ្នកនាំពាក្យ  ពីក្រុមហ៊ុនអាកាសចរណ៍មួយនេះអោយដឹងថា ភ្លើងបានឆាបឆេះចេញពីផ្នែកខាងក្នុង ស្របពេលដែលស្ថានការណ៍ត្រូវបានគ្រប់គ្រងបាន ពោលគឺរំលត់ទៅវិញ បានទាន់ពេល បន្ទាប់ពីមានក្រុមអន្តរាគមន៍បានទៅដល់ភ្លាមៗនោះ។

width=429

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ