អ្នកជាបុរសដែលចូលចិត្តនារីដែលមានអាយុច្រើនខ្លួនមែនទេ? តើស្ដ្រីដែលមានវ័យចំណាស់បែបនេះ មានអ្វីអស្ចារ្យជាងនារីវ័យក្មេង ស្រស់ស្អាត? សូមតាមដានដូចខាងក្រោម។

ស្ដ្រីវ័យចំណាស់ មានភាពឯករាជ

ស្ដ្រីវ័យចំណាស់ ធ្លាប់ឆ្លងកាត់អារម្មណ៍ល្អ នៅពេលនៅម្នាក់ឯង។ ពួកគេធ្លាប់ឆ្លងកាត់ស្នេហាច្រើនប្រភេទ ដូច្នេះ ពួកនាងនឹងមានវិធីធ្វើអោយខ្លួនឯងរីករាយ មិនចាំបាច់អោយបុរសនៅក្បែរខ្លួនជានិច្ចនោះទេ។ ពួកនាងដឹងថា​ សេចក្ដីសុខស្ថិតនៅក្នុងដៃរបស់ខ្លួន និងមិនចាំបាច់មានបុរសណាម្នាក់នៅក្បែរ ទើបអាចធ្វើអោយមានសុភមង្គលនោះដែរ។

ស្ដ្រីដែលមានអាយុច្រើននឹងមិនមានចរិតម្ញិកម្ញក់ ឬខឹងច្រើន ដែលជាកត្តាមួយធ្វើអោយបុរសធុញទ្រាន់ បែបនេះបុរសនឹងចូលចិត្តមិនខាន។

/

ភាពម្ចាស់ការ

ស្ដ្រីវ័យចំណាស់ តែងដឹងច្បាស់ថា ខ្លួនជាអ្នកណា និងចង់បានអ្វី។ ដូច្នេះ នៅពេលជួបបុរសដែលត្រូវនឹងចិត្តខ្លួនពួកនាងនឹងមិនអែអង់ ឬក៏សាកល្បងច្រើននោះដែរ។

ពូកែនិយាយ

ការនិយាយស្ដីរបស់នារីវ័យក្មេងក្នុងរឿងស្នេហា ធ្វើអោយបុរសមិនសូវចូលចិត្តនោះទេ។ ពួកនាងមិនមានភាពប្រសប់ក្នុងការនិយាយ ដោយសារតែមិនទាន់មានបទពិសោធច្រើន។ ចំណែកនារីវ័យចំណាស់ នាងធ្លាប់បានឆ្លងកាត់រឿងរ៉ាវច្រើន ធ្លាប់ដើរច្រើន ឃើញច្រើន យល់បានច្រើន និងមានបទពិសោធច្រើនក្នុងរឿងស្នេហា។

សេដ្ឋកិច្ចមានស្ថិរភាព

ស្ដ្រីដែលមានអាយុច្រើន មានលទ្ធភាពក្នុងការធ្វើអោយសេដ្ឋកិច្ចមានស្ថិរភាពជានារីវ័យក្មេង។ ទោះជាប្រការនេះមិនមែនជាកត្តាអទិភាពដំបូងគេនៅពេលបុរសម្នាក់តាមស្រឡាញ់នារីម្នាក់នោះទេ ប៉ុន្ដែវាប្រាកដណាស់ថា បុរសនឹងមានអារម្មណ៍ធូរស្រាលនៅពេលដឹងថាខ្លួននឹងមិនមែនជាអ្នកត្រូវចេញប្រាក់ទាំងស្រុងនៅពេលទៅញ៉ាំស៊ុបជាមួយគ្នា។ 

មានវិធីដោះស្រាយបញ្ហា

ពិតណាស់ថា នារីវ័យក្មេង​ខ្វះបទពិសោធ និងមិនមានវិធីក្នុងការត្រៀមដើម្បីទប់ទល់នឹងស្ថានភាពលំបាក លើកដំបូងក្នុងជីវិតដែលត្រូវប្រឈមមុខ ដូចជា ស្នេហាលើកដំបូង ខកស្នេហ៍លើកដំបូង ឬលើកដំបូងត្រូវគេបោកប្រាស់ជាដើម។ ដោយសារមិនទាន់មានបទពិសោធ ពួកនារីវ័យក្មេងតែងយកប្រការតូចតាចទាំងនេះធ្វើជារឿងសំខាន់ ជួនកាលពួកនាងសម្រេចធ្វើអត្ដឃាតទៀតផង។

ពូកែ “ឡើងគ្រែ”

ជាការពិតនេះគឺជាមូលហេតុចម្បងមួយដែលធ្វើអោយបុរសជ្រើសរើសនារីដែលមានអាយុច្រើនចាងខ្លួន។ នាងមានបទពិសោធ និងមិនមានការភ័យព្រួយដូចលើកដំបូងនៃការ “ឡើងគ្រែ”។ នាងមានជំនឿចិត្តលើខ្លួនឯង និងចេះធ្វើអោយបន្ទប់គេងក្លាយជាកន្លែងដ៏ទាក់ទាញ។ នាងមាន “មេរៀន” ច្រើនដើម្បីបង្រៀនដៃគូរបស់នាង។

ដោយ ៖ សូរីយ៉ាប្រភព ៖ zing