អេក្រង់កោងបត់បាន YOUM ធ្លាប់ត្រូវបាន Samsung បង្ហាញខ្លួន រួមជាមួយបណ្តាឧបករណ៍គំរូនៅពិព័រណ៍ CES 2013 កាលពីដើមឆ្នាំនេះ ប៉ុន្តែមកដល់ពេលនេះហើយ នៅមិនទាន់ឃើញមានឧបករណ៍ Mobile ណាមួយប្រើប្រាស់បច្ចេកវិទ្យាអេក្រង់កោងរបស់ Samsung ត្រូវបានផលិតចេញនោះទេ។
ក្នុងនោះ បើតាមព័ត៌មានថ្មីបំផុតពីកាសែត Korea Times បានឲ្យដឹងថា: LG បានផលិតអេក្រង់កោងបានយ៉ាងជោគជ័យ អាចមួរ បត់បែន និងប្រើប្រាស់សំរាប់ Tablet និងស្មាតហ្វូនស៊េរីថ្មីៗ។ នៅក្នុងសេចក្តីប្រកាសជាមួយក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង LG កំនត់គោលដៅបញ្ចេញអេក្រង់កោងដំបូងរបស់ខ្លួនមួយនេះ នៅចុងឆ្នាំនេះ មុន Samsung ទៅទៀត។


ប្រសិនបើព័ត៌មានខាងលើជាការពិតមែន លទ្ធភាពច្រើន បណ្តាអ្នកបច្ចេកវិទ្យាទូទាំងពិភពលោក អាចនឹងទទួលបានបទពិសោធន៍ថ្មី នៃអេក្រង់កោងនេះពី LG ដំបូងគេ៕
ដោយ៖ សិលាប្រភព៖ VReview