អន្តរជាតិ ៖  ដោយយោងតាមសេចក្តីរាយការណ៍របស់រដ្ឋាភិបាលភីលីពីន កាលពីថ្ងៃច័ន្ទម្សិលមិញនេះ អោយដឹងថា មកទល់នឹងពេលនេះ ចំនួននៃអ្នកដែលបានស្លាប់បាត់បង់ជីវិតដោយសារព្យុះមច្ចុរាជឥតមេត្តា បុប្ផា បានកើនឡើងដល់ ៦៤៧ នាក់ហើយ។

មិនត្រឹមតែប៉ុណ្ណោះ  អាជ្ងាធរជាតិគ្រប់គ្រងគ្រោះមហន្ដរាយនៃប្រទេសនេះ ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា មនុស្សជាង ១,៤៨២ នាក់បានរងរបួស ខណៈពេលដែល មនុស្សប្រមាណជាង ៧៨០ នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។

width=482

គួរបញ្ជាក់ផងដែរថា សោកនាដកម្មចុងឆ្នាំមួយនេះ បានធ្វើអោយមានផលប៉ះពាល់អវិជ្ជមានដល់ទៅមនុស្សជាង ៥,៤ លាននាក់ ដែលរស់នៅក្នុងខេត្តជាង ៣០ ភាគច្រើនមានផលប៉ះពាល់ខ្លាំងទៅលើភាគកណ្តាល ក៏ដូចជា ភាគខាងត្បូងប្រទេសភីលីពីន ស្របពេលដែលប្រភពសារព័ត៌មាមបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធភាគច្រើនត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ដែលមានតម្លៃស្មើនឹងសាច់ប្រាក់ជាង ៣,៤៨ លាន ប៉េសូ (៨៤,៩៩លានដុល្លារ)៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ​chinadaily