ម៉ុងហ្គោលី  ៖  ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស cnnដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថាគ្រោងឆ្អឹងសត្វដាយនូស័រ ដែលមានអាយុកាលរស់នៅកាលពី ៧០ លានឆ្នាំមុន ជាលទ្ធផលបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសម៉ុងហ្គោលីវិញ បន្ទាប់ពីត្រូវបានរត់គេចពន្ធខុសច្បាប់ពីម្ចាស់មួយទៅម្ចាស់មួយជាច្រើនដង រហូតដល់មានការដាក់ដេញថ្លៃថែមទៀតផង។

គួររំឭកផងដែរថា គ្រោងឆ្អឹងសត្វដាយនូស័រដែលមានលក្ខណៈជិតពេញលេញមួយនេះត្រូវបានគេស្កាល់ថា ជាពូជសត្វដាយនូស័រ Tyrannosaurus  bataar  ត្រូវបានក្លាយជាតំណាងអោយរដ្ឋាភិបាលប្រទេសម៉ុងហ្គោលី ស្របពេលដែលមានប្រារព្ធកម្មវិធី មាតុភូមិនិវត្តន៍នៅឯការិយាល័យមេធាវីសហរដ្ឋអាមេរិក ក៏ដូចជានៅឯ អង្គភាពគយអន្តរជាតិ-អន្តោប្រវេសន៍សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញ៉ូវយ៉ក។

width=444

លើសពីនេះ   ក៏មានការបញ្ជាក់អោយដឹងពីមន្រ្តីផ្លូវការ មកពីការិយាល័យរបស់លោកប្រធានាធិបតី  នៃប្រទេសម៉ុងហ្គោលី លោក Tsagaan Puntsag ផងដែរថា ពួកយើងពិតជាមានសេចក្តីសោមនស្ស ក៏ដូចជាថ្លែងអំណរអរគុណជាខ្លាំង ដល់គ្រប់អង្គការទាំងអស់ ក៏ដូចជាបុគ្គលមួយចំនួនផ្សេងទៀតដែលបានធ្វើអោយរឿងនេះបានកើតមានឡើង(មាតុភូមិនិវត្តន៍) បន្ទាប់ពីគ្រោងឆ្អឹងសត្វដាយនូស័រប្រភេទនេះ បានធ្វើដំណើរផ្សងព្រេងដោយខុសច្បាប់ជាច្រើនឆ្នាំកន្លងមក។

គួរបញ្ជាក់ផងដែរថា    បើយោងតាមច្បាប់របស់ប្រទេសម៉ុងហ្គោល  រាល់ផូស៊ីលសត្វដាយនូស័រទាំងអស់  គឺជាទ្រព្យរបស់រដ្ឋាភិបាល   ហើយការនាំចេញវាដោយខុសច្បាប់ ត្រូវបានចាត់ចូល   ជាបទល្មើសព្រហ្មទណ្ឌ ។   យ៉ាងណាមិញ  បើយោងតាមឯកសារផ្លូវការ  បានអោយដឹងថា គ្រោងឆ្អឹងសត្វដាយនូស័រនេះ បាននាំចូលទៅសហរដ្ឋអាមេរិកពីចក្រភពអង់គ្លេស កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១០ កន្លងទៅ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ cnn