ព័ត៌មានវីដេអូ ៖ ជាថ្មីម្តងទៀត ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ សូមនាំអារម្មណ៍ប្រិយមិត្តមិត្តអ្នកអាន ងាកក្រឡេកទៅមើលព័ត៌មានវីដេអូ  ស្តីពី កូនឧទ្ធម្ភាគចក្រតូច ត្រូវបានក្រុមមនុស្សមួយចំនួនតូច មានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការបង្កើតវាឡើង។

width=432

គួរបញ្ជាក់ផងដែរថា    បើទោះជាវីដេអូមួយនេះ​  ត្រូវបានគេបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូពេញនិយម យូធូប រាងយូរបន្តិចទៅហើយក្តី តែនាពេលថ្មីៗនេះ វីដេអូមួយនេះត្រូវបានទទួលការពេញនិយមសាជាថ្មី បន្ទាប់ពីមានការកោតសរសើរទៅលើគំនិតច្នៃប្រឌិតមួយនេះ។

យ៉ាងណាមិញ     បើយើងទៅមើលវីដេអូ ខាងក្រោមនេះវិញយើងឃើញថា  បន្ទាប់ពីមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការបង្កើតវាឡើងបានជាស្ថាពរហើយនោះ  កូនឧទ្ធម្ភាគចក្រតូចមួយគ្រឿងនេះ ក៏ត្រូវបានគេធ្វើតេស្តសាកល្បងក្នុងការហោះហើរជាលើកដំបូងផងដែរ។ ជ្រាបកាន់តែច្បាស់ ថាតើ កូនឧទ្ធម្ភាគចក្រតូច ដែលត្រូវបានបង្កើតឡើងមួយគ្រឿងនេះ អាចធ្វើការហោះហើរ   ជាលើកដំបូងបានយ៉ាងណានោះ   តាមដានទស្សនាវីដេអូឃ្លីបខ្លី ខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ youtube