គ្រោះថ្នាក់៖ យុវតី មានសម្រស់ ដ៏ស្រស់ស្អាតម្នាក់ មានវ័យ ១៨ឆ្នាំ ដែលគេហទំព័រ camnews បានចុះផ្សាយកាលពីម្សិលមិញថា នាងត្រូវបានត្រីឆ្លាមវាយប្រហារនោះ គឺបានស្លាប់បាត់បង់ជីវិតទៅហើយ។

Bruni Gobbi មានវ័យ ១៨ឆ្នាំ រស់នៅទីក្រុង Sao Paulo បានស្លាប់បាត់បង់ជីវិត ក្នុងមន្ទីរពេទ្យខណៈត្រីឆ្លាមបានប្រហារជើងឆ្វេងរបស់នាង។ លោកគ្រូពេទ្យ បានបញ្ចាក់ថា ដោយសារតែBruni មិនអាចទ្រាំទ្រ នៃការហូរឈាមច្រើនពេក ដូច្នេះ លោកគ្រូពេទ្យ ក៏មិនអាចជួយសង្រ្គោះ នាងបានឡើយ។


គួរបញ្ចាក់ផងដែរថា នាង Bruni ត្រូវបានត្រីឆ្លាមវាយប្រហារ កាលពីថ្ងៃច័ន្ទ ខណៈដែលនាងបានមកកំសាន្ដ និងហែលទឹកលេងនៅឆ្នេរ Boa Viagem ក្នុងប្រទេសរបស់ខ្លួន។ នេះជាវីដេឃ្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ dialymail