ព័ត៌មានអន្តរជាតិ ៖ គូស្នេហ៍រាប់ពាន់គូ ដែលជាជនជាតិចិន ផ្អើលរៀបការក្នុងថ្ងៃតែមួយ ថ្ងៃស្នេហ៍អមតៈ (Love You Forever Day) នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ ។

គួរបញ្ជាក់ផងដែរថា ថ្ងៃស្នេហ៍អមតៈ ត្រូវបានគេជឿថា ត្រូវនឹងថ្ងៃសុក្រ ទី០៤ ម្សិលម៉្ងៃនេះ ខណៈពេលដែលគូសេ្នហ៍យ៉ាងហោចណាស់ ១០០០ គូ មកពីជុំវិញប្រទេសចិន បានមកប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងប៉េកាំង មុខនាយកដ្ឋានកិច្ចការសង្គមស៊ីវិល។

លើសពីនេះទៅទៀត ប្រភពដដែលបានបញ្ជាក់បន្ថែមថា កាលពីអំឡុងចុងឆ្នាំ២០១២ នេះក៏ធ្លាប់មានករណីស្រដៀងគ្នានេះរួចមកហើយ ពោលគឺនៅថ្ងៃទី ១២/១២/១២ មានគូស្វាមីភរិយារាប់ពាន់គូ ផ្អើលរៀបការនៅក្នុងថ្ងៃនោះ ដែលគេជឿថា វាគឺជាថ្ងៃដែលនាំមកនូវសំណាងល្អ ដល់គូស្វាមីភរិយាថ្មី ក៏ដូចជាសុខសុភមង្គលនៅក្នុងក្រុមគ្រួសារ៕
ដោយ ៖ ពិសីប្រភព ៖ Happening