ព័ត៌មានអន្តរជាតិ ៖ ប្រទេស លីប៊ី បានប្រារព្ធពិធីបុណ្យ ខួបលើកទី៦១ នៃថ្ងៃឯករាជ្យ ក្នុងប្រទេសអាហ្រ្វិកខាងជើង   នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស xinhuanet ដែលបានធ្វើការចុះផ្សាយកាលពីម្សិលមិញនេះ។

width=462

គួរបញ្ជាក់ផងដែរថា  ពិធីបុណ្យជាតិនេះនឹងមាន  ការដើរក្បួនព្យុហយាត្រារបស់កងយោធា ដែលត្រូវបានរៀបចំឡើងនៅ Martyrs Square ក្នុងទីក្រុងទី្រប៉ូលី រួមជាមួយ នឹងនាវា ដែលសំចតនៅក្នុងកំពង់ផែក្នុងទីក្រុង ដោយធ្វើការបន្លឺសារ៉ែន ដើម្បីអបអរសាទរក្នុងពិធីបុណ្យដ៏ពិសេសនេះ។

ក៏មានសេចក្តីថ្លែងការណ៍  ប្រធានាធិបតីលីប៊ី លោក Ali Zaidan បាននិយាយថា រដ្ឋាភិបាលលីប៊ី  ត្រូវការឲ្យប្រជាពលរដ្ឋរបស់ខ្លួនប្រឹងប្រែងធ្វើការ ព្រមទាំងខិតខំចូលរួមក្នុងការងារជាប្រចាំថ្ងៃ ជាមួយនឹងជំនឿចិត្ត ដើម្បីកសាង និងអភិវឌ្ឍន៍ប្រជាជាតិរបស់ខ្លួន។

width=461

ប្រភពដដែលបានបន្ថែមថា លោក Zaidan បានជម្រុញប្រជាពលរដ្ឋលីប៊ីធ្វើកិច្ចសហការណ៍ជាមួយមន្ត្រីប៉ូលីស   ហេតុនេះ កងកម្លាំងសន្តិ សុខអាចបង្កើននូវការរក្សាសន្តិសុខ និង ស្ថិរភាពក្នុងប្រទេសបានយ៉ាងល្អ។ គួរបញ្ជាក់ថា ពិធីបុណ្យនេះ ត្រូវបាន ចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាល សមាជិក នៃសភាជាតិ រួមជាមួយនឹងប្រេសិទបរទេស និងអ្នកដំណាងមកពី អង្គការមិនមែនរដ្ឋាភិបាលនានាផងដែរ៕

ដោយ ៖ រិទ្ធីប្រភព ៖​ xinhuanet