អន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីម្នាក់ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីមានការប្តឹងផ្តល់ពីសំណាក់ស្វាមីរបស់នាង ក៏ព្រោះតែគាត់បានរកអោយឃើញថានាងបានប៉ុនប៉ងសម្លាប់រូបគាត់​ ដោយលាបថ្នាំបំពុលទៅនឹងប្រដាប់ភេទរបស់នាង រួចប្រាប់អោយគាត់ប្រតិបត្តិការសង្រ្គាមសឹកតាមរយៈមាត់។

width=460

គួរបញ្ជាក់ផងដែរថា ការរកអោយឃើញថា​ ប្រពន្ធរបស់ខ្លួនប៉ុនប៉ងសម្លាប់រូបគាត់ ក៏ដោយសារតែគាត់មានអារម្មណ៍មិនសូវស្រួល   ខណៈពេលដែលរកអោយឃើញថា ប្រដាប់ភេទរបស់ភរិយារបស់ខ្លួន មានក្លិនចម្លែកខុសពីធម្មតា ក្នុងអំឡុងពេលប្រតិបត្តិការសង្រ្គាមសឹក

 

ភ្លាមៗនោះ   កាលដែលរកអោយឃើញថា  មានក្លិនចម្លែកខុសពីធម្មតាហើ់យនោះ គាត់ក៏បាននាំភរិយារបស់ខ្លួន  ទៅកាន់មន្ទីរពេទ្យ  ដើម្បីអោយបាត់មន្ទិលសង្ស័យ  តែរឿងដែលមិននឹកស្មានដល់នោះគឺថា ក្លិនចម្លែកនោះ គឺជាថ្នាំពុលទៅវិញ។

ការអន្តរាគមន៍ក៏បានធ្វើឡើងដោយចាប់ឃាត់ខ្លួនភរិយាចិត្តសឿងរូបនោះ បន្ទាប់ពីមានការប្តឹងផ្តល់ពីសំណាក់ស្វាមី ដោយឡែកបើនិយាយពីមូលហេតុដែលនាំអោយនាងធ្វើបែបនេះមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេក៏ព្រោះស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ Happening