អារម្មណ៍តានតឹង អាចធ្វើឱ្យមានគ្រោះថ្នាក់ចំពោះសុខភាព របស់មនុស្សគ្រប់រូប។ ភាពតានតឹងទាំងនោះគឺបណ្តាលមកពី ការគិតច្រើនពេក រងសម្ពាធការងារច្រើនពេក មកពីកន្លែងធ្វើ ឬ ភាពទំនេរច្រើនពេក។
ខាងក្រោមនេះ គឺជាវិធី មួយចំនួន អាចជួយអ្នកឱ្យមានអារម្មណ៍ល្អស្រស់ថ្លា និងរីករាយ៖

១/ រៀននិយាយពាក្យថា ទេ៖ ត្រូវរៀនចេះនិយាយពាក្យថា ទេ នៅពេលដែលមានការសុំជំនួយ ឬ ការជួយ ពីអ្នកដទៃច្រើនពេក ទំាងនៅក្នុងសង្គម និង ក្រុមគ្រួសារ ព្រោះថា នៅពេលអ្នកព្រមទទួលជួយ អ្នកដទៃច្រើនពេក វានឹងធ្វើអ្នកមានផ្ទុកកិច្ចការកាន់តែច្រើនឡើង ធ្វើឱ្យអ្នកបារម្ភនឹងកិច្ចការទាំងនោះ។ មួយវិញទៀត អ្នកនឹងគ្មានពេលទំនេរ សំរាប់ខ្លួនឯង ដែលជាហេតុធ្វើឱ្យអ្នក មានតានតឹង Stress និង ឆាប់ខឹង។ ការជួយគ្នាទៅវិញទៅមកយូរៗម្តង គឺជារឿងល្អប៉ុន្តែ ញឹកញាប់ពេក គឺនាំទុកឱ្យខ្លួនឯងទៅវិញទេ។
២/ ដកដង្ហើមមួយៗ វែងៗ៖ ភាពតានតឹង ឬអារម្មណ៍ធុញថប់គឺពេលខ្លះធ្វើឱ្យអ្នកមានសភាពតឹងទ្រូងដើម្បីដោះស្រាយបញ្ហានេះ។ ដំបូង អ្នកត្រូវដកដង្ហើមយឺតៗ មួយៗ វែងៗ តិចៗ រួចបន្ធូរអារម្មណ៍របស់អ្នក បន្តិចម្តងៗ ធ្វើបែបនេះ ៣ ទៅ ៤ដង ឬ បន្តធ្វើរហូតដល់អ្នកមានអារម្មណ៍ថា បានធូរស្បើយ។
៣/ ហាត់កីឡា៖ ការធ្វើសកម្មភាពរាងកាយគឺជាវិធីដ៏ល្អមួយ ដើម្បីឱ្យខ្លួនប្រាណរបស់អ្នកបានបញ្ចេញញើស និង ជាតិកខ្វក់មួយចំនួននៅក្នុងខ្លួន ដែលអាចកាត់បន្ថយអ័រម៉ូនស្រេ្តសនិងធ្វើឱ្យចលនាសាច់ដុំ របស់អ្នកដើរបានស្រួល និង ធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ ស្រស់ថ្លា និង មានភាពជឿជាក់៕
ដោយ៖ វណ្ណៈប្រភព៖ channel4