អន្តរជាតិ ៖ អំឡុងឆ្នាំ ២០១២ នេះ បើយើងងាកក្រឡេកទៅមើលរឿងហេតុចម្លែកៗ ក៏ដូចជាគ្រោះធម្មជាតិ ដែលបានកើតឡើងនាពេលកន្លងមកទូទាំងពិភពលោក ពិតជារាប់មិនអស់នោះទេ។

គួរបញ្ជាក់ផងដែរថា នៅក្នុងនោះរួមមានដូចជា ៖ គ្រោះធម្មជាតិទឹកជំនន់ ខ្បល់ព្យុះ ភ្លើងឆេះព្រៃជាដើម ដែលកត្តាទាំងអស់នេះ វាមកពីការប្រែប្រួលអាកាសធាតុពិភពលោក ខណៈពេលដែលប្រទេសមួយចំនួននៅលើពិភពលោក ខ្លះទទួលរងឥទ្ធិពលអាក្រក់ដោយផ្ទាល់ និងខ្លះទៀតទទួលរងឥទ្ធិពលអាក្រក់ដោយប្រយោល។
ទន្ទឹមនឹងនេះ បើយោងតាមគេហទំព័រសារព័ត៌មានបរទេស december212012 ក៏បានចេញផ្សាយទាក់ទិននឹងករណីមួយនេះ ដែលនៅក្នុងនោះរួមមានវីដេអូផងដែរ។ ជ្រាបកាន់តែច្បាស់តាមដានទស្សនានូវវីដេអូឃ្លីបខាងក្រោម ដែលប្រមូលផ្តុំទៅដោយគ្រោះធម្មជាតិ ដែលបានកើតឡើងនាពេលកន្លងមកបន្តិចទៅ ៖