ព័ត៌មានអន្តរជាតិ ៖ វាគឺកាតព្វកិច្ច ក៏ដូចជាសណ្តានចិត្ត ដែលលោកឪពុកគ្រប់រូបតែងមានចំពោះកូន។ លោកឪពុកមួយរូប បានដួលសន្លប់ ខណៈពីរត់ចេញពីអណ្តាតភ្លើង  បន្ទាប់ពីបានរត់ចូលទៅជូយសង្គ្រោះកូនរបស់ខ្លួន វ័យ ៨ ឆ្នាំ ពីភ្នក់ភ្លើង បន្ទាប់ពីមានគ្រោះអគ្គីភ័យឆាបឆេះផ្ទះរបស់លោក។

គួរបញ្ជាក់ផងដែរថា  ករណីខាងលើនេះ  បានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី  នាវេលាម៉ោងជាង ៦ ទាបភ្លឺ ។  ដោយឡែក   បើតាមប្រភពសារព័ត៌មានដដែល បានអោយដឹងថាឪពុកដែលបានដួលសន្លប់រូបនោះ មានឈ្មោះ Leonie Chai Lim Leung វ័យ ៣៦ ឆ្នាំ។

width=439

យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីផ្លូវការម្នាក់អះអាងអោយដឹងថា ជាជំហានដំបូង បើតាមការប៉ាន់ស្មាន   មួលហេតុដែលបានបណ្តាល    អោយមានគ្រោះអគ្គីភ័យឆាបឆេះ ផ្ទះជាន់ទីពីរនេះ ទំនងមកពីទុស្សេខ្សែភ្លើង។

ភ្លាមៗនោះ   ក៏មានការអន្តរាគមន៍ពីសំណាក់ក្រុមមន្រ្តីជំនាញ  ដោយបានបញ្ជូនឪពុករូបនោះ ទៅកាន់មន្ទីរពេទ្យ Sarawak General Hospital ដើម្បីធ្វើការសង្គ្រោះបន្ទាន់សំណាងល្អ​     គាត់មិនបានស្លាប់បាត់បង់ជីវិត អ្វីនោះទេ  ។   ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្រោយធ្វើការអន្តរាគមន៍    គ្រោះអគ្គីភ័យមួយនេះ  ក៏ត្រូវបានរំលត់ទៅវិញនាប៉ុន្មានម៉ោងក្រោយ    ដោយបានបន្សល់ទុកនូវការខូចខាតទ្រព្យសម្បត្តិមួយចំនួ  នតែមិនមានអ្នករងរបួសស្លាប់បាត់បង់ជីវិតនោះទេ៕

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន