ថ្មីៗនេះ នៅលើបណ្ដាញព័ត៌មាននានា មានដំណឹងចចាមអារ៉ាមមួយ និយាយថា HTC One (M8) កំណែសម្បកជ័រ នឹងមានតម្លៃទាប គួរឱ្យភ្ញាក់ផ្អើល។

/

ប្រភពព័ត៌មាន បានឱ្យដឹងថា បើទោះជាមានលក្ខណៈខុសពីកំណែអន្ដរជាតិ ដែលមានសម្បកធ្វើអំពីអាលុយមីញូម នៅត្រង់វត្ថុធាតុ ប៉ុន្ដែ កំណែ HTC One 2014 សម្បកជ័រនេះ នឹងមានតម្លៃត្រឹមតែ ៤៨៣ដុល្លារអាមេរិក ខណៈដែល HTC One 2014 កំណែអន្ដរជាតិ មានតម្លៃដល់ទៅ ជាង ៨០០ដុល្លារ។ប្រការខាងលើនេះ អាចជាការប្រឹងប្រែងរបស់ក្រុមហ៊ុនផលិតទូរស័ព្ទតៃវ៉ាន់ ក្នុងការប្រកួត ប្រជែង ជាមួយបណ្ដាស្មាតហ្វូនតម្លៃទាបរបស់ក្រុមហ៊ុន Samsung ។ ថ្វីបើ ការពិតនៃពាក្យចចាមអារ៉ាមនេះ មិនទាន់មានការទទួលស្គាល់ពីភាគីក្រុមហ៊ុននៅឡើយ ក៏ប៉ុន្ដែ ក្រុមអ្នកជំនាញការយល់ថា ប្រសិនវាជាការពិត នោះ កំណែ HTC One 2014 សម្បកជ័រ ប្រាកដជាត្រូវបានចែកចាយ និងដាក់លក់ នៅលើទីផ្សារមួយចំនួនតែប៉ុណ្ណោះ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ GsmArena