ព័ត៌មានជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានក្នុងស្រុក ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានមុននេះ បានបញ្ជាក់អោយដឹងថា ផ្លូវរថភ្លើង ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ នឹងបើកសម្ពោធឲ្យប្រើប្រាស់នៅរសៀលថ្ងៃទី២៨ធ្នូនេះ ក្រោមការសហការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយក្រុមហ៊ុនអយ ស្ម័យយាន Toll Royal ក្រុមហ៊ុន Richz Electronic Services រួមនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB ។

ប្រភពដដែលបន្ថែមថា រថភ្លើងរបស់ក្រុមហ៊ុន Toll នឹងដឹកអ្នកកាសែត រួមទាំងមន្ត្រីរដ្ឋាភិបាលធ្វើដំណើរសាកល្បងពី ភ្នំពេញទៅកាន់កំពង់ផែខេត្តព្រះសីហនុ។
គួររំឭកផងដែរថា កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ កន្លងទៅមានពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នារវាង ក្រុមហ៊ុនអយស្ម័យយាន Toll Royal ជាមួយក្រុមហ៊ុន Richz Electronic Services នៅសណ្ឋាគារកាំបូឌីយ៉ាណា ។ ពិធីនោះបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនព្រមទាំងវត្តមានរបស់លោក ឧកញ៉ា គិត ម៉េង ដែលជាប្រធានក្រុមហ៊ុន Toll Royal ព្រមទាំងតំណាងក្រុមហ៊ុនបរទេសជាច្រើននាក់ផ្សេងទៀត៕
ដោយ ៖ រិទ្ធីដកស្រង់អត្ថបទពី ៖ vayofm