ព័ត៌មានអន្តរជាតិ ៖ ស្ត្រីម្នាក់ បានទៅនៅក្រោមរថយន្ត បន្ទាប់ពីជួបនឹងឧបទ្ទេវហេតុ គ្រោះថ្នាក់ចរាចរណ៍រថយន្តធំបុក ខណៈពេលដែលគាត់ស្រែកអង្វរករអ្នកបើករថយន្តថា មេត្តាកុំបើកកិនគាត់ជាបន្តទៀត ក្រោយពីបានកើតមានឡើង នូវគ្រោះថ្នាក់ចរាចរណ៍ មួយនេះនៅក្នុងក្រុង Xingyang ខេត្ត Henan ប្រទេសចិន នេះបើតាមការដកស្រង់អត្ថ បទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន ក៏បានដកស្រង់សម្តី សាក្សីដែលបានឃើញ ហេតុការណ៍មួយនេះផ្ទាល់ភ្នែកផងដែរថា ស្ត្រីរូបនេះ បានជិះម៉ូតូ scooter ចេញពីច្រកផ្លូវតូចមួយ ឡើងទៅលើផ្លូវថ្នល់ធំ រំពេចនោះ រថយន្តដឹកស៊ីម៉ង់ត៍ ពណ៌ក្រហម ក៏បានស្ទុះមកបុកគាត់ភ្លាមៗតែម្តង។

មួយពព្រិចភ្នែកនោះ ស្រ្តីវ័យកណ្តាលម្នាក់នេះ បានទៅជាប់នៅខាងក្រោមរថយន្តធំដោយស្ថិតនៅចន្លោះកង់រថយន្ត ស្របពេលដែលផ្ទៃមុខ និងដងខ្លួន បានទទួលរងរបួសហូរឈាមស្រោច ។ មានពេលមួយនោះ គាត់ក៏បានព្យាយាមវាចេញមកក្រៅដោយអង្វរករអ្នកបើករថយន្ត កុំបើកកិនគាត់បន្តទៀត ស្របពេលដែលបុរសដែលជាអ្នកបើកបរ បានឈប់រថយន្ត និងស្ទុះចុះមកមើល។

យ៉ាងណាមិញ ប្រភពបន្ថែមថា ស្រ្តីវ័យចំណាស់នោះ មិនបានស្លាប់បាត់បង់ជីវិតនោះទេបន្ទាប់ពីបានកើតមានឡើង នូវគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់មួយនេះ ដោយបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ រីឯ បុរសដែលជាអ្នកបើកបរ និងរថយន្ត ត្រូវបានឃាត់ទុក ដើម្បីរង់ចាំការដោះស្រាយ ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ អាស៊ីវ័ន