អន្តរជាតិ ៖ ​  បុរសម្នាក់ត្រូវបានឆ្លាមសមុទ្រកំណាចមួយក្បាលបានវាយប្រហាររហូតដល់បាត់បង់ជីវិត ខណៈពេលដែលមិត្តរបស់គាត់ម្នាក់ផ្សេងទៀត មិនអាចជួយអ្វីបាននោះទេ ក្រៅពិឈរមើល   ហេតុការណ៍ដ៏គួរអោយខ្លាចមួយនេះ    នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស Sky កាលពីប៉ុន្មានម៉ោងមុននេះ។

width=479

គួរបញ្ជាក់ផងដែរថា   រឿងហេតុការណ៍វាយប្រហារពីសំណាក់ឆ្លាមសមុទ្រមួយនេះ   បានកើតឡើងនៅឯឈូងសមុទ្រ Surf Beach ក្នុងក្រុង Lompoc រដ្ឋ California សហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមផងដែរថា​ បុរសដែលជាជនរងគ្រោះរូបនោះមានឈ្មោះថា  Francisco Javier Solorio ត្រូវបានឆ្លាមវាយប្រហារ ខណៈពេលដែលគាត់នឹងមិត្តភក្តិរបស់គាត់ម្នាក់ទៀត ​ កំពុងតែរីករាយក្នុងការជិះទូករំអិលលើទឹក ភ្លាមៗនោះ​ មិត្តភក្តិរបស់គាត់មិនអាចជួយអ្វីបាននោះទេ  ក្រៅពីទាញគាត់ចេញពីទ្វារមច្ចុរាជ  នឹងក្រោយមក Call ហៅក្រុមសង្រ្គោះបន្ទាន់។

width=479

ជាអកុសល    បន្ទាប់ពីក្រុមសង្គ្រោះបន្ទាន់ បានមកដល់កន្លែងកើតហេតុ  ពួកគេបានរងអោយឃើញថា បុរសដែលជាជនរងគ្រោះរូបនោះ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ខណៈពេលដែលគាត់រងរបួសធ្ងន់ធ្ងរខ្លាំងពេក ពាសពេញដងខ្លួន ។ គួរបញ្ជាក់ផងដែរថា រឿងហេតុការណ៍វាយប្រហារមួយនេះ  ក៏កំពុងតែស្តិតនៅក្នុងការតាមដានស៊ើបអង្កេត  ក៏ដូចជា  ក៏កំពុងតែតាមចាប់មច្ចុរាជមួយក្បាលនោះផងដែរ៕

ដោយ​ ៖ រិទ្ធីប្រភព ៖ Sky