រថភ្លើងមួយខ្សែបានក្រឡាប់នៅពេលវាធ្វើដំណើរដល់ចំណុចផ្លូវបត់ បណ្ដាលអោយមានភ្លើងឆេះសន្ធោសន្ធៅ ធ្វើអោយប្រជាជនជាង ១០០នាក់ រស់នៅក្បែរកន្លែងកើតហេតុ ក្នុងរដ្ឋ Ohio ត្រូវជន្លៀសខ្លួន។

មន្ដ្រីទទួលខុសត្រូវអាមេរិក បានអោយដឹងថា រថភ្លើងមួយខ្សែ ដឹកសារធាតុគីមីកសិកម្ម បានរថខុសផ្លូវដែក និងក្រឡាប់ បណ្ដាលអោយមានភ្លើងឆេះយ៉ាងខ្លាំង នៅពេលវាធ្វើដំណើរដល់ទីក្រុង Columbus រដ្ឋ Ohio។

width=466

រូបភាពដែលទទួលបាន បង្ហាញថា ទូរថភ្លើងបានក្រឡាប់ ពេញផ្លូវដែក បន្ទាប់ពីជួបនឹងគ្រោះថ្នាក់នេះបានកើតឡើង។ ប្រជាជនប្រមាណជាជាង ១០០នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុត្រូវបង្ខំចិត្ដជន្លៀសខ្លួន ដោយសារតែមានភ្លើងឆេះខ្លាំង។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ថ្ងៃទី ១១កាក្កដា (ម៉ោងក្នុងស្រុក)។

ស្ថានិយទូរទស្សន៍ WBNS-10TV បានផ្សាយថា រថភ្លើងនេះដឹកសារធាតុអាកុល និង Styrene ជាធាតុគីមីដែលត្រូវបានប្រើប្រាស់ដើម្បីច្នៃជ័រ។

width=470

width=469

មន្ដ្រីស៊ើបអង្កេតអោយដឹងថា យ៉ាងហោចណាស់មានមនុស្ស ២ នាក់បានរងរបួសក្នុងគ្រោះថា្នក់នេះ។ បន្ទាប់ពីហេតុការណ៍បានកើតឡើងភ្លាម ក្រុមពន្លត់អគ្គីភ័យក៏បានទៅដល់កន្លែងកើតហេតុ។

បច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវកំពុងធ្វើការពិនិត្យដើម្បីអោយដឹងថា តើវាមានផលប៉ះពាល់ដែរ ឬទេចំពោះប្រជាជនរស់នៅក្នុងតំបន់ Columbus ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

ដោយ ៖ សូរីយ៉ាប្រភព ៖ zing