យោងតាមសម្ដីរបស់អ្នកជំនាញផ្នែក robot ជប៉ុន ឱ្យដឹងថា ស្មាតហ្វូនសព្វថ្ងៃ នឹងបាត់ខ្លួនពីទីផ្សារ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ហើយជំនួសមកវិញដោយ robot mini ឆ្លាតវៃជាងស្មាតហ្វូន។
ប្រសិនអ្នកធ្លាក់ជាក្មេងប្រុសម្នាក់ នោះ ប្រហែលជាអ្នកក៏ធ្លាប់ស្រមៃចង់បានមនុស្សយន្ដមួយសម្រាប់ខ្លួនឯង។ មនុស្សយន្ដដ៏ស្និទ្ធស្នាល ឆ្លាតវៃ អាចជួយអ្នក ដោះស្រាយបញ្ហាលំបាក ដូចជាបញ្ហាទាក់ទិននឹងមេរៀន យកឈ្នះការលេងហ្គេម ឬវ៉ៃក្រុមមនុស្សដែលធ្លាប់តែគំរាមអ្នក ឱ្យពួកវារត់សបាតជើង។
លោក Takahashi និងមនុស្សយន្ដ Robi របស់គាត់ ដែលលក់ដាច់បំផុត នៅអាស៊ី
ប្រសិនមានក្ដីស្រមៃដូចខាងលើ ចូរស្ដាប់ និងទស្សនាដំណឹងល្អ ពីអ្នកជំនាញខាងមនុស្សយន្ដជប៉ុនលោក Tomotaka Takahashi ដែលជាអ្នកបានទស្សន៍ទាយថា ប្រហែលជា ១០ឆ្នាំទៀត មនុស្សយើងម្នាក់ៗ នឹងប្រើប្រាស់មនុស្សយន្ដតូច ឆ្លាតវៃមួយ ដែលអាចដាក់ក្នុងហៅប៉ៅ។
កាលពីចុងសប្ដាហ៍មុន នៅក្នុងព្រឹត្តិការណ៍ Hyper Japan ក្នុងក្រុង London លោក Takahashi បានធ្វើបទបង្ហាញ ស្ដីអំពី robot ដែលមានភាពឆ្លាតវៃជាងស្មាតហ្វូនបច្ចុប្បន្ន។ ទូរស័ព្ទឆ្លាតវៃបច្ចុប្បន្ន មានបច្ចេកវិទ្យាទំនើបៗ ប៉ុន្ដែ ធ្លាប់បានឃើញ ស្មាតហ្វូនណា ដែលអាចជជែកលេងជាមួយមនុស្ស ឬក៏ត្រូវបានមនុស្សបង្គាប់បញ្ជា ហើយវាធ្វើសកម្មភាពតាម? ម្យ៉ាងទៀត វាដូចជាមិនមានភាពស្និទ្ធស្នាល នៅពេលនិយាយជាមួយឧបករណ៍ដែលមានរូបរាងបួនជ្រុង។
ប៉ុន្ដែ ស្ថានភាពនឹងទៅជាយ៉ាងណា ប្រសិន ស្មាតហ្វូន មានរូបរាងដូចមនុស្ស មានកាយវិការ ឥរិយាបទដូចមនុស្ស? នៅពេលនោះ ការជជែកជាមួយវា ប្រាកដជាមានលក្ខណៈប្រសើរជាងឆ្ងាយណាស់ បើធៀបនឹងស្មាតហ្វូនបច្ចុប្បន្ន។
បច្ចុប្បន្ន មនុស្សយន្ដ Robi ត្រូវបានគេបំពាក់មុខងាររបស់ស្មាតហ្វូនយ៉ាងច្រើន ហើយអាចយល់បានសម្លេងបញ្ជា ច្រើនជាង ២០០ ឃ្លា។ ប៉ុន្ដែ វាអាចធ្វើបានការងារជាច្រើន ដែលស្មាតហ្វូន មិនអាចធ្វើបាន ដូចជាជូតឥដ្ឋ ជួយរាប់ម៉ោង ដើម្បីកំណត់ពេលអ្វីមួយ។ល។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Youtube/IBTimes