តូក្យូ៖ កាលពីថ្ងៃអង្គារ នេះព្យុះសង្ឃរា typhoon មួយបាននាំយកទឹកភ្លៀង និងខ្យល់បក់បោកយ៉ាងខ្លាំងមកលើកោះហុនស៊ូ (Honshu) នៃប្រទេសជប៉ុន ដែលបណ្ដាយអោយ មនុស្សម្នាក់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ទៀតរងរបួស។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារបន្ទាន់ផ្នែកអាកាសធាតុ និងពត៌មានជាតិក្នុងស្រុក។
តាមប្រភពពត៌មានដដែលបានអោយដឹងថា៖ មានមនុស្សជាច្រើននាក់បានរងរបូស និងមួយចំនួនធំទៀតត្រូវជម្លៀសខ្លួនដើម្បីស្វែងរកកន្លែងសុវត្ថិភាព។ ជើងហោះហើរច្រើនជាង ៤០០ត្រូវបានលុបចោល ផ្លូវជាតិសំខាន់ៗ និងផ្លូវរថភ្លើងមួយចំនួនធំត្រូវបានបំផ្លាញខ្ទេចខ្ទី។
តាមសេចក្ដីរាយការណ៍របស់ពត៌មាន NHK ដែលបានផ្សាយកាលពីវេលាម៉ោង ៤ ល្ងាចថ្ងៃអង្គារ ថា បុរសម្នាក់ក្នុងខេត្ត ស៊ីហ្ស៊ូអូកា (Shizuok) បានស្លាប់បាត់បង់ជីវិតដោយសារតែ ដំបូលផ្ទះបាក់សង្កត់។ លើសពីនេះទៅទៀត មានមនុស្សចំនួន ៥២ នាក់បានរងរបួសយ៉ាងធ្ងន់ក្នុងគ្រោះធម្មជាតិនេះ។
តាមប្រភពដដែលបានបញ្ចាក់ថា ព្យុះសង្ឃរា typhoon នេះបានបក់មកលើប្រទេសជប៉ុន ក្នុងល្បឿន ១២៥ គីឡូម៉ែត្រក្នុងមួយម៉ោង នេះគឺជាល្បឿនគួរអោយខ្លាចបំផុត៕
ដោយ៖ សារិនប្រភព៖channelnewsasia