អាមេរិក៖ សហរដ្ឋអាមេរិក មិនត្រឹមតែជាប្រទេសមហាអំណាចលេខ ១ក្នុងលោកខាងសេដ្ឋកិច្ច កងទ័ព និងសព្វាវុធប៉ុណ្ណោះទេ តែការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ដក៏មានភាពរីកចម្រើនអស្ចារ្យដែរ។ ថ្មីៗនេះទៀតសោត កងទ័ពវិទ្យាសាស្រ្ដ អាមេរិកបានសាកល្បងក្នុងការចាប់យកថាមពលផ្លេកបន្ទោរ ដើម្បីយកធ្វើជាអាវុធដ៏ទំនើមមួយ។
ក្រុមបច្ចេកវិទ្យាដែលមានឈ្មោះថា Laser-Induced Plasma Channel (LIPC) បានខិតខំប្រឹង កែច្នៃសព្វាវុធដ៏ទំនើបមួយ ដែលថាមពលអាវុធនេះគឹការទាញចេញពីថាមពលផ្លេកបន្ទោរ។ គេសង្ឃឹមថាអាវុធនោះ ជាអាវុធដ៏ទំនើបដែលអាចបាញ់ចំគោលដៅបានយ៉ាងល្អបំផុតក្នុងលោក (hits the targets)។

លោក Fisher អ្នកដឹកនាំក្រុមក្នុងការស្រាវជ្រាវកម្មវិធីនេះបានអោយដឹងថា វាពិតជាមិនគួរអោយជឿទេ ដែលថាយើងអាចធ្វើការសាកល្បងចាប់យកថាមពលដ៏ខ្លាំងក្លាបែបនេះ។ តាមពិតទៅ ថាមពលផ្លែកបន្ទោរវាពិតជាមានល្បឿនលឿនខ្លាំងណាស់។ លោកបានបន្ដទៀតថា ការទទួលបានអាវុធដ៏មួយល្អក្នុងពេលអនាគត គឺត្រូវការថាមពលពីផ្លែកបន្ទោររហូតដល់ ៥០ ពាន់លានវ៉ាត់ឯណោះ (50 billions watts)៕
ដោយ៖ សារិនប្រភព៖ helablog