Facebook មានអ្នកប្រើប្រាស់ដល់ទៅ ជាង ១ពាន់លាននាក់ នេះគឺជាចំនួនដ៏ច្រើន មែនទេ? ទន្ទឹមនឹងការប្រើប្រាស់ Facebook ក្នុងបំណង “អួត” អំពីជីវភាពរបស់ខ្លួន បណ្ដាក្រុមហ៊ុន ក៏ប្រើប្រាស់ Facebook ដើម្បីជាការតភ្ជាប់ និងចែករំលែកព័ត៌មាន ជាមួយនឹងអតិថិជនរបស់ខ្លួន។

/

ក៏ប៉ុន្ដែ តើអ្នកអាចដឹងបានថា មានក្រុមហ៊ុនប៉ុន្មាន ដែលប្រើប្រាស់ Facebook នៅក្បែរកន្លែងដែលអ្នករស់នៅ? Facebook មិនបានផ្ដល់មុខងារនេះ ដល់អតិថិជន ប៉ុន្ដែ Like Map គឺជាសេវាកម្មដែលអ្នកអាចប្រើជំនួសបាន សម្រាប់ករណីនេះ។

width=483

ក្រោយពីបានចូលទៅកាន់គេហទំព័រ Like Map អ្នកត្រូវចុចទៅលើផ្ទាំងអក្សរ “Connect And Go” ដើម្បីចាប់ផ្ដើមប្រើប្រាស់សេវាកម្ម។ ពេលនោះ ទំព័រទទួលស្គាល់តំណភ្ជាប់សេវាកម្ម ជាមួយនឹងគណនី Facebook របស់អ្នក នឹងបង្ហាញខ្លួន ដូច្នេះ ចូរចុចទៅលើ Okay ដើម្បីទទួលស្គាល់។ ផែនទីដែល Like Map ប្រើប្រាស់ គឺជារបស់ Google ដូច្នេះ វាគួរឱ្យទុកចិត្ត។

/

នៅក្នុងផ្ទាំងអ៊ីនធឺរហ្វេសដំបូងរបស់សេវាកម្ម អ្នកនឹងឃើញផែនទី ដែលមានផ្ទាំងសម្រាប់វាយអាសយដ្ឋាន ដើម្បីស្វែងរកទំព័រ Facebook ដែលស្ថិតក្នុងតំបន់ដែលអ្នកចង់រក។

/

/

ដើម្បីស្វែងរក វាយឈ្មោះតំបន់ដែលត្រូវស្វែងរក ទៅក្នុងប្រអប់ ហើយចុច ENTER ។ គេហទំព័រ នឹងបង្ហាញនូវអាសយដ្ឋាននៃទំព័រ Facebook ដែលមាននៅក្នុងតំបន់នោះ។ ពេលនោះ អ្នកអាចជ្រើសរើស និងចូលទៅកាន់ទំព័រ Facebook ដែលអ្នកត្រូវការ។

ប្រែសម្រួលដោយ ៖ តារាប្រភ ៖ Addictivetips