តាមមើលទៅ Mario Balotelli ពិតជាមានបញ្ហាជាមួយក្រុម ManCity ពិតមែន ប៉ុន្តែសម្រាប់កីឡាកររូបនេះមើលទៅគេពិតជាអាចបែងចែកការប្រកួត និងរឿងផ្ទាល់ខ្លួនបានយ៉ាងល្អ។ គ្រប់គ្នាគេបានដឹងថា Balotelli មានជម្លោះជាមួយនឹងអ្នកដឹកនាំយុទ្ធសាស្រ្តក្រុម តែក្នុងការប្រកួតជាមួយនិងក្រុមBlackburn Rover កាលពីថ្ងៃចន្ទម្សិលមិញនេះ Balotelli បានរកគ្រាប់បាល់ឱ្យ ManCity បាន ២ ក្នុងលទ្ធផល ៤ ទល់និង ០។រូបភាពដែល កីឡាករសញ្ជាតិអ៊ីតាលី រូបនេះរករឿងវាយគ្នាជាមួយនឹងអ្នកដឹកនាំយុទ្ធសាស្រ្តក្រុមលោក Roberto Mancini បានធ្វើឱ្យប្រិយមិត្ត ManCity ជាច្រើនច្របូលច្របល់ព្រោះគេខ្លាចមានបញ្ហារហូតដល់ Balotelli អាចនឹងចាកចេញពីក្រុម។ប៉ុន្តែភ្លាមៗក្រោយពេលដែលរូបភាពជម្លោះនោះត្រូវបានល្បីពេញ Internet លោក Mancini បានចេញមុខមកបកស្រាយភ្លាមៗថាមិនមានបញ្ហានោះទេ។ មិនត្រឹមតែការប្រកួតជាមួយ Blackburnកាលពីម្សិលមិញនោះទេ កាលពីថ្ងៃសៅរ៍អាទិត្យមុននេះ Balotelli ក៏បានរកគ្រាប់បាល់ឱ្យ ManCityស៊ី Watford ៣ ទល់និង ០ ផងដែរក្នុងកក្របខណ្ឌ FA Cup៕

/

ដោយ៖ ម៉ូកាប្រភពពី៖ Skysport