ធនាគារ CIMB ផ្ដល់សេវាកម្មថ្មី និងមានភាពងាយស្រួលបំផុតដល់អតិថិជនរបស់ខ្លួន នោះគឺការពិនិត្យ និងដកប្រាក់ដោយ មិនគិតថ្លៃ និងសេវាកម្មប្ដូរប្រាក់ស្វ័យប្រវត្ត តាមបណ្ដាញ ATM ក្នុងតំបន់អាស៊ាន។

ធនាគារ CIMB កាលពីព្រឹកមិញនេះ បានធ្វើការណែនាំ ជូនដល់សាធារណជន  និងអតិថិជនដែលកំពុងប្រើប្រាស់  សេវាកម្មធនាគាររបស់ខ្លួន  នូវសេវាកម្មថ្មីបំផុតមួយ   នោះគឺសេវាកម្មRegional ATM Link ដែលសេវាកម្មនេះនឹងអនុញ្ញាតឱ្យអតិថិជនទាំងអស់ប្រើប្រាស់កាត់ ATMរបស់ខ្លួនសម្រាប់ការពិនិត្យសមតុល្យ និងដកប្រាក់ដោយឥតគិតថ្លៃតាមបណ្ដាញម៉ាស៊ីន ATM នៅក្នុងទូទាំងតំបន់ អាស៊ាន។width=337លោកស្រី ធីតា ប្រធានផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB ថ្លែងថា មូលហេតុដែលនាំឱ្យធនាគារពង្រីកសេវាកម្មនេះ គឺដោយសារយល់ច្បាស់នូវតម្រូវការនៃការប្រើប្រាស់សាច់ប្រាក់របស់អ្នកធ្វើដំណើរនៅក្នុងតំបន់អាស៊ាន ដោយសារតែមានការលំបាកក្នុងការយកសាច់ប្រាក់ជាប់តាមខ្លួន។ ដូច្នេះ សេវាកម្មនេះនឹងជួយសម្រួលដល់ការលំបាកខាងលើ។

លោកស្រី ធីតា បន្ដថា ៖ ជាមួយនិងកាត ATM របស់ធនាគារ CIMB អតិថិជនទាំងអស់អាចពិនិត្យសមតុល្យ និងដកប្រាក់ដោយឥតគិតថ្លៃតាមបណ្ដាញម៉ាស៊ីន ATM ជាង 4800​ នៅក្នុងទូទាំងតំបន់ អាស៊ាន ក្នុងនោះមានដូចជា ប្រទេស កម្ពុជា ប្រទេសថៃ ឥណ្ដូនេស៊ី ម៉ាឡេស៊ីជាដើម។ល។width=335ជាងនេះទៅទៀត ធនាគារ CIMB ក៏មានផ្ដល់ជូននូវសេវាកម្មប្ដូរប្រាក់ដោយស្វ័យប្រវត្ត ដោយអត្រាប្ដូរបា្រក់ ដែលធនាគារផ្ដល់ជូននេះ គឺអត្រាទាបជាងគេមួយ នៅក្នុងប្រទេសផងដែរ។សូមរំលឹកថា ធនាគារ CIMB ដែលត្រូវបានបង្កើតឡើង នៅក្នុងប្រទេស កម្ពុជា   គឺជាផ្នែកមួយនៃធនាគារ CIMB Group និងជាស្ថាប័នហិរញ្ញវត្ថុធំជាងគេទីពីរនៅក្នុងប្រទេស ម៉ាឡេស៊ី  និងជាធនាគារអន្ដរជាតិមួយ នាំមុខគេក្នុងតំបន់អាស៊ាន។ CIMB Group មានទីស្នាក់ការធំនៅក្រុងកូឡាឡាំពួរ ហើយបច្ចុប្បន្ន មានសាខាធំៗចំនួន ៨ នៅក្នុងប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន។ក្រៅពីនេះ CIMB Group​ ក៏មានការិយាល័យនៅក្នុងប្រទេសចិន ហុងកុង បារ៉ែន ប្រទេសឥណ្ឌា ស្រីលង្កា សហរដ្ឋអាមេរិក និងអង់គ្លេស៕

ដោយ ៖ សីហា