បារំាង៖ តាមកាអោយដឹងរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ ដែលមកពីប្រទេសអង់គ្លេស​ នាពេលថ្មីៗនេះ បានអោយដឹងថា ក្នុយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកវិទ្យាសាស្រ្ដចំនួន ៦ នាក់បានទៅដល់រោងក្រោមដី ដែលមានជម្រៅដល់ឋានមយរាជហើយ។

width=458

រូងក្រោមដីដ៏សែនជ្រៅ​ ដែលក្រុមអ្នកវិទ្យាសាស្រ្ដ បានខិតខំប្រឹងប្រែង និងចំណាយពេលរុករកនោះមានទីតាំង ស្ថិតក្នុងតំបន់ Gouffre Berger ប៉ែកខាងត្បូងនៃប្រទេសបារាំង។ រូងក្រោមដីនេះ គឺមានជម្រៅដល់​ទៅ ៣,៦៨០ feet ដែលស្មើនឹង ១,០០០ ម៉ែត្រចុះទៅក្រោម។

width=457

width=457

គួរបញ្ចាក់ផងដែរថា ក្នុងការរុករករូងក្រោមដីនេះ អ្នកវិទ្យាសាស្ដ្រ ស្រ្ដីម្នាក់ដែលមានឈ្មោះថា​ Brition ក៏បានបាត់បង់ជីវិតផងដែរ។ ទោះបីជាយ៉ាងណាដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ដ នៅពុំទាន់ដឹងថា មានអ្វីដែលប្លែកក្នុងរូងក្រោមដីនោះដែរ។ តែបើតាមការសន្និដ្ឋាន របស់លោកJoseph Berger ថា រូងក្រោមដីនោះ គឺជាផ្លូវទឹកដ៏វែងដែលតភ្ជាប់ពីប្រទេសបារំាង ទៅកាន់ចក្រភពអង់គ្លេស៕

 

ដោយ៖ រក្សាប្រភព៖ dailymail