កម្ពុជានឹងប្រារព្ធទិវាសន្តិភាពអន្តរជាតិលើកទី ៣០ នៅថៃ្ងទី ២១ ខែកញ្ញា ឆ្នាំ ២០១២ ក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន ៧ ទៀតរបស់កម្ពុជា។
នៅក្នុងទិវាសន្តិភាពអន្តរជាតិឆ្នាំ ២០១២ នោះ គឺនឹងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលមួយចំនួន និងពលរដ្ឋនៅក្នុងតំបន់ទាំងអស់ ចំនួន ១៨៥០ នាក់ ដែលមកពីសាសនាខុសគ្នាដូចជា សាសនាឥស្លាម ព្រះយេស៊ូគ្រឹះ ការតូលិក និងព្រះពុទ្ធជាដើម ដើម្បីមកជួបជុំគ្នានិយាយអំពីសន្តិភាពនៅក្នុងប្រទេស និងការរស់នៅរបស់មនុស្សគ្រប់រូបនាពេលបច្ចប្បន្ននេះ។នៅក្នុងនោះក៏មានក្រុមយុវជនមួយចំនួនដែលធ្លាប់ប្រើការងារទៅលើសន្តិភាព ក្នុងគោលបំណងដើម្បីអោយសង្គមសន្តិភាពនិងរស់នៅបានសុខសាន្តជានិរន្តរ៍តទៅ។សូមបញ្ជាក់ថា នៅក្នុងទិវាសន្តិភាពជាតិឆ្នាំ ២០១២ នឹងមានអ្នកតំណាង ៤ នាក់មកពី តំបន់ផ្សេងៗដែលពួកគេនឹងមកនិយាយអំពីសន្តិភាពនៅក្នុងតំបន់របស់ខ្លួន ថាតើមានអី្វកើតឡើងខ្លះនៅក្នុងរយៈពេលរស់នៅ ក្នុងតំបន់នោះ។ ហើយពួកគេនឹងធើ្វការតាំងសមាធិប្រមូលអារម្មណ៍រយៈពេល៥ នាទីដើម្បីសុំអោយពិភពលោកទាំងមូលមានសន្តិភាពជារៀងរហូតតទៅ៕
ដោយ៖ ផានិតប្រែសម្រួលអត្ថបទពី៖ thmeythmey