លោកអ្នកមួយចំនួនកាលពីម្សិលមិញនេះ ប្រាកដជាបាន ចួលរួមក្នុងកម្មវិធី Let's Do It Phnom Penh ហើយមើលទៅ នេះជាកម្មវិធីជួបជុំគ្នារវាងយុវវ័យ ស្ម័គ្រចិត្តក៏ដូចជាប្រជាពលរដ្ឋជាច្រើនពាន់នាក់ក្នុងការជួយសម្អាតទីក្រុងដោយការរើសសំរាម។/

សកម្មភាពយុវវ័យស្មគ្រចិត្តដើររើសសំរាម

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយអង្កការ JCI Cambodia, Small World និងអង្កការនិស្សិតធំជាងគេនៅលើពិភពលោក AEISEC ដោយកម្មវិធីនេះត្រូវបានបង្កើតឡើងជាលើកទី ២ ហើយក្នុងអំឡុងពេល ២ ឆ្នាំចុងក្រោយនេះ លើគោលបំណងលើកកំពស់ការសម្អាតទឺក្រុង និងការសម្អាតទូទៅ។/

យុវវ័យចែកចេញជាក្រុមតូចៗដើររើសសំរាម

កាលពីព្រឹកម្សិលមិញនេះ យើងសង្កេតឃើញមានយុវវ័យស្ម័គ្រចិត្តប្រមាណជាង ១ ម៉ឺននាក់បានចូលរួមដោយត្រូវបានបែងចែកចេញជាក្រុមតូចៗ ដែលមានគ្នាប្រមាណជា ៥០ នាក់ឡើងដើម្បីចេញទៅរើសសំរាមនៅតាមតំបន់ផ្សេងៗនៃរាជធានីភ្នំពេញ។/ជាមួយគ្នានេះគេសង្កេតឃើញថាកម្មវិធី Let's Do It Phnom Penh ឆ្នាំនេះក៏មានការចួលរួមជាអធិបតី ពីសំណាក់ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមន្ត្រីអ្នកមុខអ្នកការ ជាច្រើនរូបផងដែរ៕

ដោយ៖ ម៉ូកា