នៅលើពិភពលោកមានចំណាត់ថ្នាក់មហាសេដ្ឋីជាច្រើនរូប។ ប៉ុន្តែ ថ្ងៃនេះ យើងសូមណែនាំជូនលោកអ្នក នូវកំពូលមហាសេដ្ឋីផ្នែកបច្ចេកវិទ្យាទាំង ១០រូប ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោកប្រចាំឆ្នាំ២០១៤ ខណៈដែលមានកំពូលមហាសេដ្ឋីមួយចំនួន ត្រូវជាប់ឈ្មោះក្នុងបញ្ជីមហាសេដ្ឋីពិភពលោក និងជាប់ក្នុងបញ្ជីមហាសេដ្ឋីផ្នែកបច្ចេកវិទ្យា។ ឧទាហរណ៍៖ ១. លោក Bill Gates ជាប់ជាកំពូលមហាសេដ្ឋីពិភពលោកទី១ និងជាប់ជាមហាសេដ្ឋីផ្នែកបច្ចេកវិទ្យាលំដាប់ទី១ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ។

២. លោក Larry Ellison ជាប់ជាកំពូលមហាសេដ្ឋីពិភពលោកទី៥ និងជាប់ជាមហាសេដ្ឋីផ្នែកបច្ចេកវិទ្យាលំដាប់ទី២ មានទ្រព្យច្រើនជាងគេ។

ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់មហាសេដ្ឋីផ្នែកបច្ចេកវិទ្យាទាំង ១០ មានទ្រព្យច្រើនជាងគេ។ 

១. លោក Bill Gates-អាយុ ៥៨ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន Microsoft-មានប្រាក់ ៧៦កោដិ ដុល្លារ-សហរដ្ឋអាមេរិក/

២. លោក Larry Ellison-អាយុ ៦៩ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន Oracle-មានប្រាក់ ៤៨កោដិ ដុល្លារ-សហរដ្ឋអាមេរិក/

៣. លោក Larry Page-អាយុ ៤០ឆ្នាំ ជាម្ចាស់ Google-មានប្រាក់ ៣២,៣កោដិ ដុល្លារ-សហរដ្ឋអាមេរិក/

៤. លោក Jeff Bezos-អាយុ ៥០ឆ្នាំ ជាម្ចាស់គេហទំព័រដ៏ល្បី amazon.com-មានប្រាក់ ៣២កោដិ ដុល្លារ-សហរដ្ឋអាមេរិក/

៥. លោក Sergey Brin -អាយុ ៤០ឆ្នាំ ជាម្ចាស់ Google មានភាគហ៊ុន ជាមួយលោក Larry Page-មានប្រាក់ ៣១,៨កោដិ ដុល្លារ-សហរដ្ឋអាមេរិក/

៦. លោក Mark Zuckerberg -អាយុ ២៩ឆ្នាំ ជាម្ចាស់ (អ្នកបង្កើត) Facebook-មានប្រាក់ ២៨,៥កោដិ ដុល្លារ-សហរដ្ឋអាមេរិក/

៧. លោក Stefe Ballmer -អាយុ ៥៧ឆ្នាំ ជាប្រធាននាយកប្រតិបត្តិក្រុុមហ៊ុន Microsoft-មានប្រាក់ ១៩,៣កោដិ ដុល្លារ-សហរដ្ឋអាមេរិក /

៨. លោក Michael Dell-អាយុ ៤៩ឆ្នាំ ជាម្ចាស់ និងនាយកប្រតិបត្តិក្រុុមហ៊ុន Dell-មានប្រាក់ ១៧,៥កោដិ ដុល្លារ-សហរដ្ឋអាមេរិក/

៩. លោក Paul Allen -អាយុ ៦១ឆ្នាំ ជាម្ចាស់ភាគហ៊ុន ក្នុងក្រុុម Microsft ជាមួយលោក Bill Gates-មានប្រាក់ ១៥,៩កោដិ ដុល្លារ-សហរដ្ឋអាមេរិក/

១០. លោក Azim Premji-អាយុ ៦៨ឆ្នាំ ជាប្រធានក្រុមហ៊ុន Software -មានប្រាក់ ១៥,៣កោដិ ដុល្លារ-ឥណ្ឌា/ 

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ ibnlive.in