សត្វមូស គឺជាប្រភេទសត្វម្យ៉ាង ដែលតែងតែបង្កនូវបញ្ហាជាច្រើនចំពោះមនុស្ស ជាពិសេសសំរាប់កុមារតូចៗតែម្តង។ នៅពេលដែលមូសបានខាំវានឹងធ្វើឱ្យស្បែករបស់អ្នកឡើងកន្ទួលក្រហមតូចៗជាពិសេស វាអាចបង្កឱ្យមនុស្សកើតមានជំងឺផ្សេងៗ ជាច្រើន ដូចជា៖ ជំងឺគ្រុនឈាមជាដើម។តើលោកអ្នកមានវិធីណាដើម្បីកំចាត់មូលចេញឱ្យឆ្ងាយពីលំនៅឋានរបស់លោកអ្នក? ប្រើថ្នាំបាញ់មូស ថ្នាំដុសមូស ឧបករណ៍ឆក់មូស ឬសំអាតបរិស្ថាននៅជុំវិញលំនៅឋាន!
ខាងក្រោមនេះ យើងនឹងណែនាំ លោកអ្នកឱ្យសាកល្បងនូវវិធីកំចាត់មូសងាយដោយធម្មជាតិមិនប៉ះពាល់ដល់សុខភាព និង មានប្រសិទ្ធិភាពខ្ពស់។

វិធី៖ សូមយកកាដុងទឹកសុទ្ធ ចំណុះកន្លះលីត្រ បន្ទាប់មក កាត់វាជាពីរចំណែក ឱ្យផ្នែកខាងលើខ្លីជាងផ្នែកខាងក្រោមបន្តិត រួចដាក់ទឹកខ្មេះ (ធ្វើពីផ្លែប៉ម) ចូលល្មម ក្នុងកាដុងទឹកផ្នែកខាងក្រោម។ បន្ទាប់មកទៀត សូមយកកាដុងទឹកផ្នែកលើដោះកំរបចេញ ដាក់មាត់វាចូលពីលើ កាដុងទឹកផ្នែកខាងក្រោម ប៉ុន្តែកុំឱ្យមាត់វាដល់ទឹកខ្មេះ ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ youtube