ឆ្កែ Grace មិនបោះបង់មិត្តភក្តិខ្លួនពេលមិត្តរបស់វាត្រូវឡានបុក។
នៅលើដងផ្លូវLa Puente ឯLos Angeles ដែលមានរថយន្តជាច្រើនកំពុងធ្វើចរាចរទៅមកនោះមានឆ្កែ Labrador ពណ៌ខ្មៅមួយក្បាល មិនរត់ទៅណាឆ្ងាយចោលមិត្តរបស់វាឡើយ ក្រោយពេលដែលឆ្កែមួយក្បាលទៀតនោះត្រូវឡានបុក។ក្រោយពីមិត្តរបស់វាត្រូវឡានបុក ឆ្កែGrace មិនបានមានអារម្មណ៏ខ្លាច រឺរត់ទៅណាឆ្ងាយចោលមិត្តរបស់វាឡើយ គឺវានៅតែដេកក្បែរមិត្តរបស់វារហូតទាល់តែមានគេមកយកវាចេញ។នេះពិតជាគួរសរសើរនូវទឹកចិត្តស្រលាញ់មិត្តភក្តិរបស់ឆ្កែGraceមែន។ចុះសំរាប់យើងជាមនុស្សដែលពោរពេញដោយវិចារណញ្ញាន ហេតុអ្វីមិនអាចស្រលាញ់រាប់អានគ្នាដូចជាGrace ដែលជាសត្វផងនោះ?
ដោយ៖ និស្ស័យប្រភពពី៖ kenh14