សាកសពទាហានកូរ៉េខាងត្បូងដែលនៅសល់១២នាក់ និងត្រូវបានសំលាប់អំឡុងពេលសង្រ្គាមឧបទ្វីបកូរ៉េកាលពី៦០ឆ្នាំមុន បានធើ្វមាតុភូមិនិវត្ត។ /                 លោកប្រធានាធបតី Lee Myung-bak នៅឯអកាសយានដ្ឋានជិតទីក្រុងសេអូលវាជាលើកដំបូង ដែលសាកសពបានរកឃើញនូវកូរ៉េខាងជើង ហើយបានបញ្ជូនត្រលប់មកមាតុភូមិវិញ ចាប់តាំងពីឆ្នាំ១៩៥៣។ ពួកគេត្រូវបានទទួលស្វាគមន៏ដោយលោកប្រធានាធបតីលី ម្យុងបាក់ Lee Myung-bak នៅឯអាកាសយានដ្ឋានកងទ័ព។ ហើយសាកសពដទៃទឿត បានមកដល់ដែលបានបញ្ជូនពីសហរដ្ឋអាមេរិក។ សាកសពទាំងអស់មានជាង២០០នាក់ទៀត ដែលបានរកឃើញដោយក្រុមរុករកមួយក្រុមរបស់អាមេរិកនៅពេលបំពេញបេសកម្មនៅកូរ៉េខាងជើងរវាងឆ្នាំ២០០០ និង២០០៤។ សហរដ្ឋអាមេរិកបានបឈ្ឍប់ប្រតិបត្តការរបស់ដោយសារការព្រួយបារម្ភទៅលើក្រុមរបស់ពួកគេ។​ ឧបទ្វីបកូរ៉េនៅតែបំពាក់អាវុធទំនើបៗ ទោះបីជាសង្រ្គាមបានបឈ្ឈប់មួយរយៈក៏ដោយ។ ខណៈពេលដែលសាកសពបានមកដល់អកាសយានដ្ឋានដែលនៅជិតទីក្រុងសេអូល លោកប្រធានាតិបតី Lee បាននិយាយថា៖​ គ្មាននរណាស្នេហាមាតុភូមិជាងពួកគេទេ។ ទាហានទាំងអស់បានស្លាប់ដោយសារការប្រយុទ្ធកាលពីដំបូងដែលឧបទ្វីបកូវ៉េបានចាប់ផ្តើម។ បើយោងតាមរបាយករណ៏ មានតែទាហានពីរនាក់ប៉ុណ្ណោះដែលបានស្គាល់អត្តសញ្ញាណក្នុងចំណោមទាហានទាំង១២នាក់ដែលបានស្លាប់នេះ។ ទន្ទឹមនិងនេះដែរ បើយោងទៅតាមការស្ទង់មើល នៅមានទាហាន៣០,០០០ ទៅ៤០,០០០នាក់ទៀត ដែលបានបញ្ជុះនៅក្នុងប្រទេសកូរ៉េខាងជើង។

ដោយ ៖ ចាន់ណាប្រភព ៖ bbc