ព័ត៌មានអន្តរជាតិ ៖ គួររំឭកផងដែរថា ក្រោយពីសំនួរដែលជារឿយៗ តែងចោទសួរថា តើបេក្ខភាពណាមួយ នឹងក្លាយជាប្រធានាធិបតីថ្មីរបស់អាមេរិក លោក  អូបាម៉ា ឬក៏លោក ​​ មឺត រូមនី ?  ដោយឡែកមកទល់នឹងពេលនេះ  លទ្ធផលត្រូវបានដឹងឭជាបណ្តើរៗហើយ​​  ខណៈពេលដែលមានការរាប់សន្លឹកឆ្នោតពីរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក។

width=461

លើសពីនេះទៅទៀត បើយោងតាមសេចក្តីរាយការណ៍ ដែលទទួលបានពីទំព័រសារព័ត៌មានពិភពលោក បានបញ្ជាក់អោយដឹងថា  រដ្ឋចំនួន៩​ របស់អាមេរិកទើបតែបានបិទទ្វារដើម្បីរាប់សន្លឹកឆ្នោត។ លទ្ធផលបណ្ដោះអាសន្ននៃការរាប់សន្លឹកឆ្នោតក្នុងរដ្ឋទាំងនេះត្រូវបានគេបង្ហើបអោយដឹងថាកំពុងមានចំនួនប្រហាក់ប្រហែលគ្នា សម្រាប់បេក្ខភាពលោក Barack Obama និង Mitt Romney ​។  ការបោះឆ្នោតនៅក្នុងរដ្ឋចំនួនពីរ គឺ  Indiana និង​ Kentucky បានបញ្ចប់នៅវេលាម៉ោង ១៨ (ម៉ោង៦ព្រឹក នៅកម្ពុជា) ។ ជាលទ្ធផល លោក Romney បានឈ្នះឆ្នោតនៅក្នុងរដ្ឋពីរនេះ  ហើយនេះក៏មិនមានអ្វីគួរអោយភ្ញាក់ផ្អើលនោះទេ  ដោយសារតែនេះគឺជារដ្ឋដែលមានអ្នកគាំទ្របក្សសាធាណរដ្ឋ រស់នៅច្រើន។  ចំណែកលោកBarack Obama វិញក៏ទទួលបានជ័យជំនះដំដូងនៅក្នុងរដ្ឋ Vermont ដូចការគ្រោងទុក៕

width=459

ដោយ ៖​ រិទ្ធីប្រភព ៖ AFP