ពីរដ្ឋធានីវ៉ាស៊ីនតោន ៖ ព្រឹត្តិការណ៍មួយដែលពិភពលោកកំពុងចាប់អារម្មណ៍ នាពេលនេះត្រូវបានដឹងឭជាបណ្តើរៗហើយ ពោលគឺ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងអាណត្ដិ៤ ឆ្នាំរបស់ខ្លួនបន្ដទៀត។

គួរបញ្ជាក់ផងដែរថា ពលរដ្ឋអាមេរិកប្រមាណជាង ២១៥ លាននាក់ នឹងធ្វើដំណើរទៅបោះឆ្នោតខណៈពេលមណ្ឌលបោះឆ្នោតនៅតំបន់ភាគខាងកើតសហរដ្ឋអាមេរិក បានបើកទ្វារដល់ពលរដ្ឋអាមេរិកាំង ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី បារ៉ាក់ អូបាម៉ា ឡើងវិញ ឬ ជ្រើសរើសយកគូប្រជែងពីគណបក្សសាធារណរដ្ឋ លោក មីត រ៉មនីក្នុងការប្រកួតកិតៗគ្នា នៃបោះឆ្នោតជ្រើសតាំងប្រធានាធិបតី សហរដ្ឋអាមេរិក ឆ្នាំ២០១២។
គួររំឭកផងដែរថា អ្វីដែលជាទីចាប់អារម្មណ៍នោះគឺថា តាមការស្ទាប់ស្ទង់ មតិជាច្រើនបង្ហាញអោយឃើញថា គម្លាតនៃអ្នកគាំទ្ររវាង បេក្ខភាពប្រធានាធិបតី អូបាម៉ា នឹង មឺត រូមនី នៅតែប្រកៀកប្រកិតគ្នានៅឡើយ ពិបាកសន្និដ្ឋានថា ភាគីណាមួយ អាចយកជ័យជម្នះនោះឡើយទន្ទឹមនឺងនេះ លទ្ធផលបោះឆ្នោត នឹងត្រូវបានប្រកាសជាផ្លូវការនាពេលក្រោយ ថាតើបេក្ខភាពណាមួយ នឹងក្លាយជាប្រធានាធិបតីអាមេរិកពិតបា្រកដ ខណៈពេលក្រុមការងារយើងខ្ញុំក៏ដូចជា ទំព័រសារព័ត៌មានពិភពលោក ក៏កំពុងតែតាមប្រមាញ់តាមដាននូវព័ត៌មានមួយនេះ ៕
ដោយ ៖ រិទ្ធីប្រភព ៖ google