អ៊ីតាលី៖ តាមការដឹងពីក្រុមអ្នកបុរាណវិទ្យា កាលពីពេលថ្មីៗថា បំណែកទង់ដែងជាច្រើនសន្លឹក ត្រូវបានគេរកឃើញ នូវក្នុងទីក្រុងរ៉ូម ដែលសន្លឹកទង់ដែងទាំងនោះ មានអាយុកាល ២,០០០ឆ្នាំ មកហើយ។

width=457

លោក​ Paul Wilkinson បណ្ឌិតផ្នែកបុរាណវិទ្យា មកពីប្រទេសអង់គ្លេស បានអោយដឹងថាក្រុមការងាររបស់គាត់ បានរកឃើញនូវសន្លឹកទង់ដែងជាច្រើនសន្លឹក នៅក្នុងសួនច្បារខាងក្រោយសាលាបុរាណវិទ្យានៃប្រទេសអ៊ីតាលី។​ លោក Paul បានបន្ដថា សន្លឹកទង់ដែងទាំងនេះ គឺជាបន្ទះ ត្រូវបានមនុស្សសម័យដើម យកមកសាងសង់ជារោងល្ខោន។

width=457

 

តាមការវិភាគរបស់លោក Kent សាស្រ្ដាចារ្យនៃសាលាបុរាណវិទ្យា បានអោយដឹងថា កាលពី ២០០០ឆ្នាំមុន ក្នុងសួននេះ គឺជារោងល្ខោនដ៏ធំមួយ ដែលមានរាងមូល ដែលរោងល្ខោននេះ អាចផ្ទុកមនុស្សបានដល់ទៅ ១២,០០០ នាក់ឯណ្ណោះ។

width=457

ទោះបីជាយ៉ាងណាក៏ដោយ ក៏សិក្សាស្រាវជ្រាវមួយនេះ គឺជាប្រធានបទថ្មីមួយទៀត​ សម្រាប់អ្នកសិក្សាទាំងអស់ បានដឹង និងងាយស្រួល ធ្វើការសិក្សាបន្ថែម ក្នុងកិច្ចការស្វែងរកនូវ របស់របរ ឬវត្ថុបុរាណ ដែលបានបន្សុលទុក​ ក្នុងរយៈពេលរាប់សិបពាន់ឆ្នាំមកហើយ៕

ដោយ៖ វត្ដីប្រភព៖ research