អ៊ីតាលី៖ តាមការអោយដឹងពីក្រុមហ៊ុនផលិតរថយន្ដ នៅប្រទេសអ៊ីតាលី កាលីពេលថ្មីៗនេះថា រោងចក្រផលិតរថយន្ដម៉ាក Ferrair F12 Berlinetta មានការរំពឹងទុកយ៉ាងមុតមាំថា រថយន្ដរបស់ខ្លួនមួយនេះ នឹងមានអតិថិជនជាច្រើននាក់ ចូលមកទិញ បន្ទាប់ពីរថយន្ដនេះ បានកែច្នៃម៉ូតថ្មី រួចរាល់ហើយ។

ជាមួយនឹងចំណុះធុងម៉ាស៊ីន ៦.៣លីត្រ និង V12 ព្រមទំាងកម្លាំងម៉ាស៊ីន ៧៤០សេះ រថយន្ដនេះអាចមានល្បឿនកើតទ្វេរដល់ទៅ ៧ដង បើធៀបទៅនឹង កាលដែលមិនទាន់កែច្នៃ។ មា្ចស់ក្រុមហ៊ុនរថយន្ដនេះ បាននិយាយថា Ferrair F12 Berlinetta ត្រូវបានកែច្នៃអោយមានរាងហាប់ល្អ និងមាំ ដែលនឹងអាចបើកបរគ្រប់ស្ថានការ នៃផ្លូវលំបាកៗបាន។


ទោះបីជាយ៉ាងណាក៏ដោយ គេនូវតែជឿយ៉ាងខ្លាំងក្លាថា ពេលដែល Ferrair F12 Berlinetta ចេញនូវដើមឆ្នាំ ២០១៣នេះ នឹងមានមនុស្សជាច្រើនចូលមកទិញ ដែលនាំអោយរថយន្ដនេះ មានការពេញនិយមយ៉ាងខ្លាំង និងអាចយកឈ្មះលើរថយន្ដគ្រាប់ប្រភេទ ដែលមកពីបណ្ដាក្រុមហ៊ុនផ្សែងៗ ទូទាំងពិភពលោក៕
ដោយ៖ វត្ដីប្រភព៖ yahoo