ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ស្កាយទើបតែបានចេញផ្សាយ  កាលពីប៉ុន្មានម៉ោងមុននេះ អោយដឹងថា ក្រុមមនុស្សដែលជាអ្នកធ្វើការនៅលើកាប៉ាល់ជាង    ៣០ នាក់  ត្រូវបានជួយសង្គ្រោះ  បន្ទាប់ពីកាប៉ាល់ធន់ធំមួយគ្រឿងបានលិច ក្រោយពីបើកទៅបុកនឹងថ្ម។

width=452

គួរបញ្ជាក់ផងដែរថា ករណីកាប៉ាល់បុកថ្ម   ធ្លាយលិចខាងលើនេះ  បានកើតឡើងនៅឯឈូងសមុទ្រ ប្រទេសអៀរឡង់ (Ireland)  ។ លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្នុងរយៈពេល ៣០ នាទីក្រោយ    ក្រុមជួយសង្រ្គោះក៏បានចុះទៅដល់កន្លែងកើតហេតុ  ដើម្បីជាការអន្តរាគមន៍។   យ៉ាងណាមិញ  ក្រោយពីបានកើតមានឡើងនូវគ្រោះថ្នាក់មួយនេះ ពុំមានបុគ្គលណាមួយ មានការទទួលរងរបួសធ្ងន់   ដោយមានការគំរាមគំហែងដល់អាយុជីវិតនោះទេ។

width=444

គួររំឭកផងដែរថា    កាប៉ាល់មួយគ្រឿងដែលបានធ្លាយលិច  ក្រោយបុកនឹងថ្មខាងលើនេះ គឺជាកាប៉ាល់បង្វិក ការធ្វើដំណើរតាមសមុទ្រ ដល់ក្រុមមនុស្សដែលមានសមាជិកដល់ទៅ ២៣ នាក់ មកពីប្រទេសអៀរឡង់ ហូឡង់ អង់គ្លេស អេស៉្បាញ់ បារាំង ប៉ែលហ្ស៊ិក ក្នុងនោះមាននាវិក ៧នាក់ផ្សេងទៀតផងដែរ៕

width=443

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ