AmongTech ទើបតែឲ្យដឹងថា នាឡិកាដៃឆ្លាតវៃដែល Samsung នឹងធ្វើការបង្ហាញណែនាំនៅ IFA 2013 នឹងមានអេក្រង់ Touch OLED 2.5 កំរិតពន្លឺ 320x320, chip Dual Core 1.5GHz, RAM 1GB និងមានមេម៉ូរីក្នុងពីរប្រភេទគឺ 6GB និង 8GB ។
និយាយពី Software បញ្ជាជាមួយ NFC, Galaxy Gear នឹងមាន Bluetooth 4.0 LE, accelerometer ,camera 4MP ថតវីដេអូ 720p និងមាន Speaker នៅលើខ្សែនាឡិកា។ ព័ត៌មានគួរឲ្យចាប់អារម្មណ៍បំផុត គឺរយះពេលប្រើប្រាស់នៃថ្ម គឺអាចកាន់បានប្រហែល ១០ ម៉ោង និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Jelly Bean។

សូមបញ្ជាក់ផងដែរថា ព័ត៌មានទាំងនេះ គឺជាព័ត៌មានដែលគេចចាមអារាមប៉ុណ្ណោះ លក្ខណៈពិសេសនៃនាឡិកាឆ្លាតវៃនេះយ៉ាងណានោះ ដូចព័ត៌មានចចាមអារាម ឬក៏អត់ នៅមិនទាន់ដឹងនៅឡើយទេ៕

ប៉ាតង់រចនាម៉ូត Smartwacth របស់ Samsung

រូបរចនាម៉ូត តាមរូបប៉ាតង់រចនាម៉ូត របស់ Samsung
តាមដានព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ tinhte