ប៉ូលីសកំពុងធ្វើការស្រាវជ្រាវលើករណីអ្នកទស្សនា គប់កាក់ត្រូវកីឡាករ Frank Lampardក្នុងជំនួបជាមួយក្រុម West Ham ពេលដែល Lampard ស៊ុតបញ្ចូលទីគ្រាប់ទី ២០០ របស់គេ ដែលជាគ្រាប់មួយ ក្នុងចំណោម ២ គ្រាប់ដែលធ្វើអោយ Chelsea ទទួលជ័យជំនះលើWest Ham ក្នុងលទ្ធផល ២-០ ។
ប៉ូលិសកំពុងសហការជាមួយក្រុម West Ham ដើម្បីវែកមុខអ្នកប្រព្រឹត្តអំពើនេះដោយធ្វើការពិនិត្យលើ កាំម៉េរាសុវត្ថិភាពទាំងអស់គ្រប់ជ្រុងជ្រោយ ដើម្បីកំណត់មុខសញ្ញាជន់ដៃដល់អោយបាន។ ប៉ូលីសសង្ស័យថាជនដៃដល់ មានការខឹងសម្បារជាមួយនឹងកីឡាករFrank Lampard ព្រោះ Lampard ធ្លាប់ជាកីឡាកររបស់ West Ham មុនពេលចាកចេញទៅ Chelseas នៅឆ្នាំ ២០០១។គួរបញ្ចាក់ផងដែរថាកាល់ពីឆ្នាំ ២០០៤ កីឡាករ Mateja Kezman ក៏ត្រូវបានគេគប់កាក់ត្រូវផងដែរក្នុងជំនួបរបស់ Chelsea ជាមួយ West Ham ដូចគ្នា៕
ដោយ ៖ កុសលប្រភព ៖ skysports