Floyd Mayweather ក្រោយពេលដែលបានចេញពីពន្ធនាគារមកនោះ គេបានដឹងថាកីឡាករប្រដាល់មិនដែលចាញ់រូបនេះមិនដែលបានឡើងសង្វៀនតាំងពីខែឧសភាឆ្នាំមុនមកម្ល៉េះ ហើយគេបានខិតខំក្នុងការរកលេសគ្រប់បែបយ៉ាងដើម្បីបង្វែរការប្រកួតជាមួយ manny pacquiaoការប្រកួតរបស់គេចុងក្រោយគឺបានផ្ដួល Miguel Cotto នាថ្ងៃទី ៥ ខែឧសភា ឆ្នាំទៅមិញ។បើតាមការបង្ហើបឱ្យដឹងពីភ្នាក់ងាររបស់ Floyd បានឱ្យដឹងថាគេនឹងមានការប្រកួតមួយនាថ្ងៃទី ៥ ខែឧសភា ឆ្នាំនេះហើយគេមិនទាន់បានដឹងទេថាតើនរណានឹងអាចប្រឈមមុខជាមួយគេក្នុងខែឧសភានេះ គេគ្រាន់តែដឹងថា គេនឹងត្រូវប្រកួតជាមួយ Saul Alvarez ក្នុងខែកញ្ញា៕

/

ដោយ៖ ផានិតប្រភពពី៖ K14