ព័ត៌មានអន្តរជាតិ ៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី យីង​ឡាក់ ស៊ីណា​វ៉ាត្រា បានរៀបចំនូវកំណែទំរង់ថ្មីស្តីពីការរុះរើគណៈរដ្ឋមន្រ្តី  ជាលើកទី ៣ ​ បើគិតចាប់តាំងពីឆ្នាំមុន នេះបើយោងតាមសេចក្តីរាយការណ៍ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស sina កាលពីម្សិលមិញនេះ។

width=485

លើសពីនេះទៅទៀត របាយកាណ៍ដដែលនេះ ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា នាយក​រដ្ឋ​មន្ត្រី​ថៃ លោកស្រី យីង​ឡាក់ ស៊ីណា​វ៉ាត្រា​ កាលពី​ថ្ងៃ​ចន្ទ បាន​ការពារ​ការ រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​ដោយ​ថ្លែង​ថា​វា​ត្រូវ​បាន​រៀប​ចំ ដើម្បី​លើក​កម្ពស់​សមត្ថ​ភាព​និង​ប្រសិទ្ធ​ភាព​រដ្ឋាភិបាល។

លោក​ស្រី​ បាន​ថ្លែង​ថា​ ៖   ចូរ​ពិនិត្យ​មើល​គណៈ​រដ្ឋ​មន្ត្រី​ហើយ​អ្នក​នឹង​ឃើញ​ថា  ពួកគេ​ភាគ​ច្រើន​មាន​ទាក់​ទង​នឹង​ជំនាញ​និង​បទ​ពិសោធ​។ វា​មិន​មែន​ជា​ការ​សងគុណ​ឬក៏​ផ្ដល់​រង្វាន់​ដល់​ភាព​ស្មោះ​ត្រង់​នោះ​ទេ។   លោកស្រី​បាន​ទទូច​ថា​ការ​រុះ​រើ​ ដែល​មាន​តំណែង​ ២៣ ​ រួម​ទាំង​សម្ព័ន្ធ​មិត្ត​ របស់​អតីត​នាយក​រដ្ឋមន្ត្រី​ អស់​អំណាច​លោក ​ថាក់​ស៊ីន ស៊ីណា​វ៉ាត្រា​ មួយ​ចំនួន​នឹង​មិន​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ជា​បន្ត​របស់​ រដ្ឋាភិបាល​នោះ​ទេ។

លោកស្រី​យីង​ឡាក់​បាន​ថ្លែង​ថាអតីត​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​ក៏​នឹង​ត្រូវ​ស្នើ​ឲ្យ​ជួយ​កិច្ច​ការ​រដ្ឋាភិបាល​ផង​ដែរ  ។  លោក ​ស្រី​បាន​ថ្លែង​ថា ការ​បែង​ចែក​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ចំណោម​តំណាង​រាស្ត្រ​របស់​លោក​ស្រី​  នឹង​ត្រូវ​សម្រេច​ចិត្ត ក្រោយ​ពី​ពិធី​ស្បថ​ចូល​កាន់​តំណែង​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​មហា​ក្សត្រ​៕

ដោយ ៖ ពិសីប្រភព ៖ sina