ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៩ នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម បន្ទាប់ពីមានសោកនាដកម្មបាក់រលំអាគារមួយ បានកើតឡើង កាលពីវេលាល្ងាចម្សិលមិញនេះ នៅរដ្ឋ Maharashtra ភាគខាងជើងឆៀងខាងកើត ទីក្រុង Mumbai ប្រទេសឥណ្ឌានេះបើយោងតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស CNN ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា មិនត្រឹមតែមានមនុស្សស្លាប់បាត់បង់ជីវិតប៉ុណ្ណោះទេ តែក៏មានមនុស្សច្រើនជាង ៤០ នាក់ផ្សេងទៀតផងដែរ បន្តបាត់ខ្លួន។
គួរបញ្ជាក់ផងដែរថា សំណង់អាគារបាក់រលំមួយនេះ មានកំពស់ ៧ ជាន់ ជាសំណង់អាគារខុសច្បាប់ ស្របពេលដែលជួបសោកនាដកម្មមួយនេះ អាគារក៏កំពុងតែមមាញឹកក្នុងការសាងសង់នៅឡើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ CNN