Samsung ទើបតែបញ្ជាក់ជាផ្លូវការនៃការបង្ហាញខ្លួនរបស់ Galaxy Win, ស្មាតហ្វូន Android 4.1 ស៊េរីមធ្យម អេក្រង់ទំហំ 4.7, chip Quad Core, 1GB RAM, ប្រើបានស៊ីមពីរ (មាន Version ប្រើស៊ីមមួយ)។ វាត្រូវបានបង្ហាញណែនាំដំបូងគេនៅប្រទេសចិន ប៉ុន្តែវាក៏នឹងដាក់លក់នៅតាមបណ្តាទីផ្សារប្រទេសផ្សេងៗទៀតនៅលើពិភពលោក ជាមួយពណ៌ពីរសំរាប់ជ្រើសរើសគឺ ពណ៌ ស Ceramic និងពណ៌ប្រផេះ titan, តំលៃ និងពេលវេលាដាក់លក់ នៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយ។ Galaxy Win មានការរចនាម៉ូតដូច Galaxy S III, Samsung បានសរសេរថា វាប្រើប្រាស់ chip quad core ប៉ុន្តែមិនបានបញ្ជាក់ថាជា chip អ្វី ខាងណាជាអ្នកផលិតនោះទេ។ ទន្ទឹមនឹងនោះ គេហទំព័រGSMArena បានបញ្ជាក់ថាប្រើ​ chip Snapdragon 200 របស់ Qualcomm, quad core មានល្បឿន 1.2GHz។

/

ខាងក្រោមនេះ ជាក្រដាសរូបសណ្ឋាន បង្ហាញដោយ Samsung ៖

/

ដោយ៖ សិលាប្រភព៖ TTE