ព័ត៌មានអន្តរជាតិ ៖ បុរសស្រវឹងជោគម្នាក់ ជាពលរដ្ឋប្រទេស ស៊ីបៀ ត្រូវបានរកឃើញថាបែរជាបែកគំនិតឡើងទៅលើស្ពាន កំពស់ដល់ទៅ ២០ ម៉ែត្រ ពីផ្ទៃទឹក និងបានលង់លក់នៅទីនោះ នេះបើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស huffingtonpostដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្ថែមថា បុរសស្រវឹងជោគរូបនោះ មានឈ្មោះIvan Tolvich មានវ័យ ២៨ ឆ្នាំ។ យ៉ាងណាមិញ បន្ទាប់ពីមានការដេកលក់នៅលើទីនោះបន្ទាប់ពីបានស្រមើស្រមៃថា ជាកន្លែងស្រុកស្រួល ក្រុមមន្រ្តីជំនាញ ក៏បានចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីមានការផ្តល់ជាព័ត៌មានពីសំណាក់អ្នកធ្វើដំណើរឆ្លងកាត់ទីនេះ ពីរឿងហេតុដែលបានកើតឡើង។
ខាងក្រោមនេះជាវីដេអូ ជ្រាបកាន់តែច្បាស់ថាតើ បុរសរូបនេះ ស្រមើស្រមៃទៅដេកនៅលើនោះ បានយ៉ាងណា តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ huffingtonpost