ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស chinadaily ​ កាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា វាគឺជាដំណឹងល្អមួយ កាលដែលបានដឹងថា ពូជខ្លា Siberian បានចាប់កំណើតយ៉ាងច្រើន នាឯភាគខាងជើងឆៀងខាងកើតប្រទេសចិន។

width=475

គួរបញ្ជាក់ផងដែរថា  របាយការណ៍ដដែលនេះ  បានបន្ថែមអោយដឹងថា គ្រាន់តែនៅអំឡុងឆ្នាំ២០១២ នេះ ពូជខ្លាដ៏កម្រប្រភេទនេះ បានចាប់កំណើតបានដល់ទៅ ៩១ ក្បាលឯណោះ នៅឧទ្យានជាតិ ភាគខាងជើងឆៀងខាងកើត ប្រទេសចិន  ពោលគឺ  ខេត្ត  Heilongjiang ខណៈពេលដែលមកទល់នឹងពេលនេះ ចំនួនខា្លទាំងអស់មាននៅក្នុងឧទ្យានជាតិកើនឡើងដល់ទៅ១០៦៧ ក្បាល  ស្របពេលដែលឧទ្យានជាតិមួយនេះផងដែរ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៨៦មកម្ល៉េះ។

width=472

width=470

គួររំឭកផងដែរថា ពូជខ្លា Siberian ដែលប្រទេសមួយចំនួនផ្សេងទៀត បានហៅថាពូជខ្លា Amur ឬ Manchurian ពួកវាទាំងអស់  ភាគច្រើនបានប្រមូលផ្តុំនៅឯភាគខាងកើតប្រទេសរុស្ស៊ី , ភាគខាងជើងឆៀងខាងកើតប្រទេសចិន និងផ្នែកមួយចំនួននៅក្នុងប្រទេសកូរ៉េ៕

ដោយ ៖ រិទ្ធីប្រភព ៖ chinadaily